Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ ថៃ ប៉ះផ្ទាល់ជាមួយបុរស អាមេរិក ឆ្លង Omicron ក៏តេស្តវិជ្ជមានដែរ

បានផុស

នៅ

មនុស្សម្នាក់ក្នុងចំណោម ១៧ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសបំប្លែងខ្លួន Omicron ដំបូងក្នុងប្រទេសថៃ បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ប៉ុន្តែការធ្វើតេស្តមន្ទីរពិសោធន៍នៅ តែត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ថាតើករណីវិជ្ជមាននោះជា Omicron ឬយ៉ាងណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសុខាភិបាលថៃបានប្រកាសកាលពីម្សិលមិញថា ករណី Omicron ដំបូងត្រូវបានរកឃើញនៅ ក្នុងប្រទេសថៃ បន្ទាប់ពីជនជាតិអាមេរិកម្នាក់ដែលធ្វើដំណើរពីប្រទេសអេស្ប៉ាញ ឆ្លងកាត់ទីក្រុងឌូបៃ ដោយចូលក្រោមគម្រោង Test & Go សម្រាប់អ្នកដំណើរដែលទទួលការចាក់វ៉ាក់សាំង បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ ។

បន្ទាប់ពីការស៊ើបអង្កេតមនុស្ស ១៧ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណី Omicron ដំបូង មន្ត្រីសុខាភិបាលថៃបានបញ្ជាក់ថា បុគ្គលិកសណ្ឋាគារជនជាតិថៃម្នាក់ដែលកំពុងបម្រើអាហារបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺកូវីដ ១៩ ។

ក្រោយមកអ្នកបម្រើរូបនេះត្រូវបានគេបញ្ជូនទៅ ព្យាបាលនៅ មន្ទីរពេទ្យ ហើយមន្ត្រីសុខាភិបាលកំពុងស្ថិតក្នុងដំណើរការកំណត់ថាតើវីរុសប្រភេទណាដែលបុគ្គលិកសណ្ឋាគារបានឆ្លង ខណៈដំណើរការនេះនឹងចំណាយពេលពី ៣ ទៅ ៤ ថ្ងៃ ។

ជាចុងក្រោយក្រុមមន្ត្រីបាននិយាយថា បុគ្គលិកក៏អាចឆ្លងវីរុសនេះផងដែរ នៅ ពេលធ្វើដំណើរត្រឡប់ទៅ ស្រុកកំណើតនៅខេត្ត Ubon Ratchathani ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម