កូរ៉េខាងជើងប្រហារជីវិតមនុស្ស ២នាក់ ក្រោយ​រំលោភ​វិធានការ​ចត្តាឡីស័ក​របស់​ប្រទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងប្រហារជីវិតមនុស្ស ២នាក់ ក្រោយ​រំលោភ​វិធានការ​ចត្តាឡីស័ក​របស់​ប្រទេស

បានផុស

នៅ

មនុស្ស​ ២នាក់ ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េខាងជើង សម្រេច​ប្រហារ​ជីវិត​ជាសាធារណៈ ក្រោយ​រកឃើញ​ថា ពួកគេ​បាន​ប្រឆាំង​វិធានការ​ធ្វើ​ចត្តាឡីស័ក​ការពារ​ជំងឺកូវីដ​១៩។ នេះបើតាម​ការ​អះអាង​ពី​វិទ្យុអាស៊ី​សេរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ គឺ​សបញ្ជាក់​ថា ទោះ​ជារបបរដ្ឋឯកោកូរ៉េខាងជើង តែង​តែ​អះអាង​ជាប្រទេស​គ្មាន​ករណី​កូវីដ ១៩ សូម្បី​តែ​ម្នាក់ក្តី ប៉ុន្តែ​រដ្ឋភិបាល​ប្រទេស​នេះ នៅ​តែ​បារម្ភ​ខ្លាំង​ពី​ការ​រាតត្បាត​យ៉ាង​គ្រោះ​ថ្នាក់​នៃ​ជំងឺកំណាច​នេះ​ដូច​គ្នា។

គណៈ​កម្មាធិការ​កណ្តាល នៃ​បក្ស​ពលករដែល​កំពុង​កាន់​អំណាច បានដាក់​ចេញ​វិធានការ​ចត្តាឡីស័ក​បន្ទាន់ និង​តឹងរឹងបំផុតដើម្បី​ការពារ​ប្រទេស​ខ្លួន​ការ​រលក​រាតត្បាត​កូវីដ ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​វិទ្យុអាស៊ី​សេរី។

អ្វី​ដែល​ពួក​គេ​កំពុង​បារម្ភ​ខ្លាំង គឺ​ឈ្មួញ​ខុស​ច្បាប់​ជាច្រើន បាន​បន្ត​នាំ​ទំនិញពី​ប្រទេស​ចិន ចូល​ទឹក​ដី​កូរ៉េខាងជើង ដែល​ត្រូវ​គេ​ចាត់ទុក​ជាប្រភព​នាំ​ចូល​ជំងឺកូវីដ ១៩ ដោយ​សារពួក​គេ​បាន​ប៉ះពាល់​ជាមួយមនុស្ស​ជាច្រើន​នៅ​ក្រៅប្រទេស​ ខណៈ​មនុស្ស​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ថ្ងចុងសប្តាហ៍​មុន សុទ្ធ​សឹង​ជាអ្នក​ជំនួញ​ខុសច្បាប់ ដោយ​សារ​រំលោភ​លើ​វិធានការ​ធ្វើ​ចត្តាឡីស័ក​កម្រិត​ខ្ពស់​របស់ប្រទេស​នេះ ដែល​ដាក់​ចេញកាល​ពី​ថ្ងៃ ២០ វិច្ឆិកា​កន្លង​ទៅ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services