Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំរបស់​ GSK-Vir​ មានប្រសិទ្ធភាព​ប្រឆាំង​វីរុស​ ​ Omicron ប្រែ​ប្រួល​ទាំង​អស់

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិត​ឱសថ GSK.L បាន​និយាយម្សិល​មិញ​ថា ថ្នាំ​របស់​ខ្លួន​ដែល​ផលិត​សហការ​ជា​មួយ​ដៃ​គូ​អាមេរិក​ Vir Biotechnology មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​ទាំង​អស់​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ​ដោយ​ផ្អែក​លើ​ទិន្ន​ន័យ​ថ្មី​ការ​សិក្សា​ដំណាក់​កាល​ដំបូង។

ក្រុម​ហ៊ុន GSK បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ទិន្នន័យ​ដែល​មិន​ទាន់​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​បាន​បង្ហាញ​ថា ថ្នាំ​ព្យាបាល​ Strovimab មាន​ប្រសិទ្ធភាព​ប្រឆាំង​​នឹង​ការ​ផ្លាស់​ប្តូរ​​ដែល​ត្រូវ​បាន​រក​ឃើញ​៣៧​​ប្រភេទ​រហូតដល់​ពេល​​នេះ​តាម​រយៈ​ប្រូតេអ៉ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​សប្តាហ៍​មុន ទិន្នន័យ​មុន​ពេល​ការ​សាក​ល្បង​គ្លីនិក​មួយ​ទៀត​បាន​បង្ហាញ​ថា ថ្នាំ​មាន​ប្រសិទ្ធភាព​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួនចម្បង Omicron។ ថ្នាំ​ Sotrovimab ត្រូវ​បាន​ផលិត​ឡើង​មក​ពី​ប្រូតេអ៉ីន spike នៅ​លើ​ផ្ទៃ​នៃ​វីរុសកូរ៉ូណា ប៉ុន្តែ​វីរុស​បំប្លែង​ខ្លួន Omicron ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​ច្រើន​មិន​ធម្មតា​នៃ​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ប្រូតេអ៉ីន​នោះ។

នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន GSK លោក Hal Barron បាន​និយាយ​ថា ៖«ទិន្នន័យ​មុន​គ្លីនិក​សាស្ត្រ​ទាំង​នោះ​បង្ហាញ​​ពី​សក្តានុពល​សម្រាប់​​អង់​ទីគ័រមូណូក្លូណល (monoclonal) របស់យើង​​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​បំផុត​ Omicron ដែល​បន្ថែម​លើ​វីរុស​បំប្លែង​ខ្លួន​​ផ្សេង​ៗ​​ដែល​ជា​ក្តី​កង្វល់​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម