Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​វិទ្យា​សាស្ត្រ​កំពូល​អាមេរិក​បញ្ជាក់​ថា​ ស្ទើរ​តែច្បាស់ Omicron ​មិន​ឈឺ​ធ្ងន់​ធ្ងរ​ជាង Delta ទេ

បានផុស

នៅ

អ្នក​វិទ្យាសាស្ត្រ​កំពូល​របស់​សហរដ្ឋ​អាមេរិក លោក​ Anthony Fauci បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា ការ​បង្ហាញ​​បឋម​ឃើញ​ពី​វីរុសកូវីដ-១៩​​បំប្លែង​ខ្លួន​ថ្មី​ Omicron មិន​​ធ្វើ​ឲ្យ​ឈឺ​ធ្ងន់​ធ្ងរ​ជាង​វីរុស​មុន​ៗ​ទេ ហើយប្រហែល​ជា​ស្រាល​ជាង ប៉ុន្តែ​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​សារ​ត្រូវ​ការ​ពេល​ច្រើន​​ទៀត​ដើម្បី​​សិក្សាវាយ​តម្លៃ។

និយាយទៅ​កាន់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ប្រធាន​ទី​ប្រឹក្សាវេជ្ជសាស្ត្រ​របស់​​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន បាន​ទម្លាយ​អំពី​អ្វី​ដែល​បាន​ដឹង និង​​អ្វី​ដែល​មិន​ទាន់​ដឹង​​ពី​វីរុស​ Omicron ជា​៣​ផ្នែក​៣​ធំ​គឺ ទី​១ ភាព​ងាយ​ចម្លង ទី​២​របៀប​ដែល​វា​គេចផុត​ពី​វ៉ាក់សាំង និង​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​នឹង​វា និង​ទី​៣ ភាព​ឈឺ​ធ្ងន់​ធ្ងរ។

លោក​ Anthony Fauci
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fauci ​បាន​លើក​ឡោះង​ថា វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​អាច​ចម្លង​បាន​​ខ្ពស់​ដែល​ទំនង​ជា​ខ្លាំង​ជាង Delta ដែល​ជា​វីរុស​កំពុង​រាត​ត្បាតខ្លាំង​​ជា​សកល។ ការ​ប្រមូល​ទិន្នន័យ​ទូទាំងពិភព​លោកអំពី​ការ​ឆ្លង​ឡើង​វិញ​បង្ហាញ​ថាមាន​វីរុស Omicron ខ្ពស់​ជាង​គេ។

អគ្គនាយកវិទ្យាស្ថាន​ជាតិ​នៃ​អាឡែរហ្សី​ និង​ជំងឺឆ្លង​ (NIAID) ដ៏​យូរ លោក​ Fauci បាន​និយាយ​ថា លទ្ធផល​ពី​ការ​ធ្វើ​ពិសោធ​អំពី​ប្រសិទ្ធភាព​អង់​ទីគ័រ​របស់​វ៉ាក់សាំង​នឹង​ Omicron ​គួរ​តែ​ទទួល​បាន​ក្នុង​រង្វង់​ពីរ​បី​ថ្ងៃ​ទៅ​មួយ​សប្តាហ៍​ខាង​មុខ។

លោក​បញ្ជាក់​ថា អំពី​បញ្ហា​ធ្វើ​ឲ្យ​ឈឺ​ធ្ងន់​ធ្ងរ​វិញ « Omicron ស្ទើរ​តែ​ច្បាស់​ណាស់​​គឺ​មិន​ធ្ងន់​ធ្ងរ​ជាង Delta ឡើយ»។

«មាន​ការ​បង្ហាញ​ខ្លះ​ថា វា​មិន​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់​ធ្ងរ​ទេ ពី​ព្រោះ​នៅ​ពេល​យើង​មើល​ទៅអាហ្វ្រិក​ខាង​​ត្បូង​ដែល​ជា​កន្លែង​រក​ឃើញ​ដំបូង និង​ឆ្លង​ជាង​គេ​ ចំនួន​ឆ្លង និង​ចំនួន​ចូល​មន្ទីរ​ពេទ្យ​ហាក់​ដូច​ជា​​តិច​​​ជាង​​វីរុស Delta»។ លោក​បាន​បញ្ជាក់​បន្ថែម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម