Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃជាង ១៦០នាក់ ត្រូវបង្ខំឲ្យសម្រេចកាមដោយខ្លួនឯងសិន មុនងូតទឹក

បានផុស

នៅ

ទាហានថៃជាង ១៦០នាក់ ត្រូវបានបង្ខំឲ្យសម្រេចកាមដោយខ្លួនឯង (Masturbate) មុនពេលពួកគេទទួលការអនុញ្ញាតឲ្យងូតទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាអ្វីដែលអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមអះអាង ហើយមានសារព័ត៌មានថៃ​ជា​ច្រើន​បាន​រាយការណ៍អំពី​រឿង​នេះ ប៉ុន្តែ​មិន​ទាន់មាន​ការ​បញ្ជាក់​ឬ សេចក្តីថ្លែងការណ៍ណាមួយ​ពី​មន្ត្រី​យោធា​នៅឡើយទេ។

នៅលើ Facebook រូបភាពដែលគេថតចេញពីអេក្រង់ ត្រូវបានចែករំលែក និងចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ និយាយអំពីទាហានដែលអង្គុយរួមគ្នា ជាមួយនឹងចំណងជើងជាភាសាថៃដែលបកប្រែថា “សប្តាហ៍នៃការត្រួតពិនិត្យ ការសម្រេចកាមដោយខ្លួនឯង។ សូមបញ្ចប់ការសម្រេចកាមរបស់អ្នកជាមុនសិន បន្ទាប់មកអ្នកនឹងត្រូវបានអនុញ្ញាតឲ្យទៅងូតទឹក។ ធ្វើវារួមគ្នាជាមួយសមាជិក ១៦៨នាក់”។

វីដេអូ​ដើមនៃសកម្មភាពនេះ​ ​ត្រូវ​បាន​គេ​បង្ហោះ​លើ​ Story Instagram ហើយ​​លុប​ចេញ​វិញ។

នៅលើ Facebook ប្រជាជនថៃជាច្រើនបាននិងកំពុងបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងជួរកងទ័ព ហើយនិយាយថា ពួកគេក៏ធ្លាប់ជួបប្រទះនូវស្ថានភាពបែបនេះដែរពេលកំពុងបម្រើការ ក៏ដូចជាការអះអាងផ្សេងទៀតនៃការបៀតបៀនផ្លូវភេទ និងការរំលោភបំពានផ្លូវភេទជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម