Connect with us

ព័ត៌មានអន្ដរជាតិ

Omicron មានអាការស្រាល តែឆ្លងរហ័ស តើគួរបារម្ភដែរទេ?

បានផុស

នៅ

ខណៈវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) ​កំពុងបង្កើនការរាតត្បាតច្រើនឡើងៗ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់គ្រប់គ្នាកុំទាន់ភ័យភ័យស្លន់ស្លោចំពោះវីរុសបំប្លែងខ្លួនថ្មីនេះ ព្រោះវាមានរោគសញ្ញាស្រាលប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភស្តុតាងដែលប្រមូលបានជាងពីរសប្ដាហ៍មកនេះ បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានសមត្ថភាពចម្លងយ៉ាងរហ័ស និងងាយបំផុត ប៉ុន្តែវាស្ថិតក្នុងស្ថានស្រាលនោះទេ​។

ទិន្នន័យដែលបានមកពី អាហ្វ្រិកខាងត្បូង បានឱ្យដឹងថា រោគ​សញ្ញា​នៃ​វីរុស​បំប្លែង​ខ្លួន អូមីក្រុង មាន​សភាពស្រាល ហើយ​អាការភាគច្រើនស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ ​​ខណៈអ្នកចាក់វ៉ាក់សាំងរួចរាល់ កាន់តែប្រឈមហានិភ័យតិច។ តួយ៉ាងមកទល់នឹងពេលនេះ មិនទាន់មាន​​ករណី​ឆ្លង អូមីក្រុង ណា​ម្នាក់​បាន​ស្លាប់​នៅឡើយ។

ជាទូទៅរោគសញ្ញាដែលគេប្រទះញឹកញាប់ជាងគេ ក្រោយឆ្លងកូវីដបំប្លែងប្រភេទ អូមីក្រុង មានដូចជា អស់ក​ម្លាំង ឈឺសាច់ដុំ ក្អកស្ងួត ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។

ទោះបីជាមិនទាន់មានអ្នកស្លាប់ ឬករណី​ធ្ងន់ធ្ងរ​ក៏ពិតមែន ប៉ុន្តែ​មិនមែន​មានន័យថា អូមីក្រុង មិន​គួរ​​ឲ្យ​ខ្លាច​នោះ​ទេ​។ អ្នកវិទ្យាសាស្ត្រនៅតែព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្បិតទិន្នន័យនៃគ្រោះថ្នាក់ដែលបង្កដោយ អូមីក្រុង កំពុងប្រមូលបន្ថែមទៀត។

ចំណែកក្រុមបុគ្គលដែលមានហានិភ័យពីវីរុសកូវីដទម្រង់ដើម នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ចំពោះវីរុសបំប្លែងខ្លួនថ្មី​ដូច​មុនដដែល៕

អត្ថបទ៖ សន្យា

ចុចអាន៖ គួរដឹង! រោគសញ្ញានៃវីរុស​បំប្លែង​ខ្លួន Delta និង Omicron មិនដូចគ្នានោះទេ

ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម