Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្ដែងៗ​ ស្ត្រីជនជាតិ ចិន ម្នាក់ សម្រាលកូនលើរថភ្លើងទាំងគ្មានពេទ្យជួយ

បានផុស

នៅ

មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅ​ លើរថភ្លើង K949 ពីទីក្រុង Shenzhen ខេត្ត Guangdong ទៅ កាន់ស្រុក Jinchengjiang នៃតំបន់ស្វយ័ត Guangxi Zhuang ខណៈ​ពេល​ដែល​ស្ត្រី​ជនជាតិចិនម្នាក់ មាន​ផ្ទៃពោះ​​ ហើយនៅ សុខៗនាងក៏បាន​ឈឺ​ពោះ​​​សម្រាលកូន មុន​ពេល​ទឹក​ភ្លោះ​របស់​នាង​បាន​បែក ​នៅ​​ វេលាម៉ោង ៨:១១ ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ​នោះ ​បុគ្គលិក​សេវាកម្ម​នៅ​ លើ​រថភ្លើង​ បាន​ជួយ​រៀបចំ​បន្ទប់​​បណ្ដោះ​អាសន្ន​រហ័សមួយ​ ដោយ​មាន​​ទឹក​ក្ដៅ អាល់កុល និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ទៀត​ ចាំបាច់​សម្រាប់​ការ​សម្រាល​កូន​របស់​នាងទាំងភិតភ័យ និងគ្មានគ្រូពេទ្យជំនាញនៅ ជិត។

ក្រោយ​មាន​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​បុគ្គលិក ​លើ​រថភ្លើង​រួច​មក ​ស្ត្រី​រូប​នោះ​ បាន​​សម្រាល​កូន​នៅ​ ម៉ោង ​៨​ និង​៥៣​នាទី​ព្រឹក ដោយទាំង​ម្ដាយ​និង​កូន​ មាន​សុវត្ថិភាព​ទាំងអស់​គ្នា ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម