Connect with us

ព័ត៌មានអន្ដរជាតិ

WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron

បានផុស

នៅ

អង្គការសុខភាពពិភពលោកបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលមានស្រាប់ នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងករណីធ្ងន់ធ្ងរនៃវីរុសបំប្លែងខ្លួន Omicron។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តដំបូងទាក់ទងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្រ្វិកខាងត្បូង បានបង្ហាញថា អង់ទីគ័រពីវ៉ាក់សាំង Pfizer អាចមានប្រសិទ្ធភាពតិចជាង ៤០ដងប្រឆាំងនឹងវីរុសនេះ។

ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Ryan នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា “គ្មានហេតុផលទេដែល Omicron មានសមត្ថភាពគេចវេសពីវ៉ាក់សាំង ខ្លាំងជាងមេរោគបំប្លែងខ្លួនផ្សេងទៀត”។

លោកនិយាយថា “មកទល់ពេលនេះ យើងមានវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ដែលបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ ហើយគ្មានហេតុផលអ្វីដែលត្រូវរំពឹងថា Omicron ខ្លាំងជាងវ៉ាក់សាំងនោះទេ”។

គួរបញ្ជាក់ថា Omicron គឺជាមេរោគមានបម្រែបម្រួលខ្លាំងបំផុត ដែលគេមិនធ្លាប់ជួបប្រទះ។ វាត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងនៅប្រទេសអាហ្រ្វិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ថៃ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron បន្ថែមទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម