ព័ត៌មានអន្ដរជាតិ
ទីបំផុត អាល្លឺម៉ង់ រកឃើញអធិការបតីថ្មីជំនួសលោកស្រី Angela Merkel
ឥឡូវនេះលោក Olaf Scholz គឺជាអធិការបតីផ្លូវការរបស់ប្រទេសអាល្លឺម៉ង់ ដោយបញ្ចប់ការដឹកនាំរយៈពេល ១៦ ឆ្នាំរបស់លោកស្រី Angela Merkel ។
លោកត្រូវបានបោះឆ្នោតជ្រើសរើសកាលពីថ្ងៃពុធដោយសភាសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់ជាមួយនឹងសំឡេងគាំទ្រ ៣៩៥ សំឡេង ប្រឆាំង ៣០៣ សំឡេង និងអនុប្បវាទ ៦ សំឡេង ។
នៅ ពេលសួរដោយប្រធានសភាលោកស្រី Baerbel Bas ថាតើគាត់ទទួលយកលទ្ធផលបោះឆ្នោតឬអត់ លោក Scholz បានងក់ក្បាល ហើយនិយាយថាលោកទទួលស្គាល់ ។
ទន្ទឹមនោះ លោក Scholz បានសន្យាថានឹងធ្វើឲ្យសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបកាន់តែមានពណ៌បៃតង ទំនើប និងយុត្តិធម៌ជាងមុន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថ្មីនេះគឺជារដ្ឋាភិបាលចម្រុះ រួមគ្នាដោយ ៣ គណបក្ស គឺគណបក្សសង្គមប្រជាធិបតេយ្យ របស់លោក Olaf គណបក្សបៃតងបរិស្ថានិយម និងគណបក្សសេរីនិយម ហើយលោក Olaf នឹងកាន់តំណែងមួយនេះរយៈពេល ៤ ឆ្នាំ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អាល្លឺម៉ង់ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron លើអ្នកចាក់វ៉ាក់សាំងពេញដូស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore