Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​អនុញ្ញាត​ថ្នាំ​ AstraZeneca ប្រើ​បន្ទាន់​សម្រាប់​បុគ្គល​មិន​អាច​​​ចាក់​វ៉ាក់សាំងបាន

បានផុស

នៅ

អាជ្ញាធរ​សុខាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​ធ្នូ បាន​អនុញ្ញាត​ជា​ផ្លូវ​ការ​ឲ្យ​ប្រើ​អង់ទីគ័រសំយោគ​​ដែល​ត្រូវ​បាន​ផលិត​ដោយ AstraZeneca ​ដើម្បី​ការពារ​ឆ្លង​កូវីដ-១៩​ចំពោះ​មនុស្ស​ដែល​មាន​ប្រតិកម្ម​អាក្រក់​វ៉ាក់សាំង។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ(FDA)អាមេរិក​បាន​អនុញ្ញាត ​ប្រើ​ប្រាស់​បន្ទាន់សម្រាប់​ការ​ព្យាបាល​​ការពារ​សុទ្ធ​សាធ​បែប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FDA បាន​ព្រមាន​ថា ថ្នាំ Evusheld «មិន​មែន​ជា​ការ​​ចាក់​ជំនួស​​​វ៉ាក់សាំង​នោះ​ទេ» ប៉ុន្តែ​អាច​​ចាក់​​សម្រាប់​តែ​មនុស្ស​ដែលមាន​ប្រព័ន្ធ​​​​ភាពស៊ាំចុះខ្សោយ ឬ​អ្នក​ដែលមិន​អាច​ចាក់​វ៉ាក់សាំង​បានដោយ​ហេតុ​ផល​វេជ្ជសាស្ត្រ​​ដូច​ជា​​ប្រតិកម្មអាឡែស៊ីខ្លាំង​ជា​ដើម។

ក្នុង​ករណីទាំង​នោះ ថ្នាំ​នេះ​អាច​ចាក់​ដល់​មនុស្ស​ចាប់​ពីអាយុ​១២​ឆ្នាំ​ឡើង។

ថ្នាំ Evusheld បាន​លាយ​បញ្ចូល​គ្នា​អង់ទីគ័រ​សំយោគ​ពីរ​ប្រភេទ (tixagevimab និង​ cilgavimab) និង​ត្រូវ​ចាក់​នៅ​លើ​សាច់​ដុំ​ពីរ។ អង់ទីគ័រ​ទាំង​នោះ​នឹង​ជួយ​ប្រព័ន្ធ​​​​ភាពស៊ាំ​​​ឲ្យ​​ប្រយុទ្ធ​នឹង​វីរុស​តាម​រយៈ​ប្រូតេអ៉ីន spike ​ដែល​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅក្នុង​កោសិកា និង​ការ​ឆ្លង​ពួក​វា។

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ បាន​និយាយ​ថា ការ​ព្យាបាល​ប្រហែល​ជា​មាន​ប្រសិទ្ធភាព​សម្រាប់ការពារ​មុន​ពេល​ប៉ះ​ពាល់​រយៈ​ពេល​៦​ខែ។ ថ្នាំ​នេះ​​មិន​​​ចាក់​ដល់​មនុស្ស​ដែល​​ធ្លាប់​បាន​ឆ្លង​កូវីដ-១៩ទេ បើ​ទោះ​ជា AstraZeneca ក៏​បាន​ធ្វើ​តេស្ត​សម្រាប់​ការ​ព្យាបាល​មនុស្ស​ប្រភេទ​នេះ​ដែរ។

ផល​រំខាន​អាច​រួម​មាន​ ប្រតិកម្ម​អាលែហ្សី ហូរឈាម​ចេញ​ពី​កន្លែង​ចាក់​​ ឈឺ​ក្បាល​ និង​អស់​កម្លាំង។

ការ​អនុញ្ញារបស់ FDA ត្រូវ​បាន​ធ្វើ​ឡើង​​​ដោយ​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​គ្លីនិកសាស្ត្រ​លើ​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​អាយុ​ចាប់​ពី​៥៩​ឆ្នាំ​ឡើង ឬ​មនុស្ស​ដែល​មាន​​ជំងឺ​រ៉ាំរ៉ៃ​ ឬ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម