Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ សម្លាប់ឧត្ដមសេនីយ៍ និងមនុស្ស ១១ នាក់នៅ ឥណ្ឌា

បានផុស

នៅ

ប្រអប់ខ្មៅ របស់ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នោះ ត្រូវបានរកឃើញនៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាច្រើនរបស់ប្រទេសឥណ្ឌា បាន​ដកស្រង់​សម្ដី​មន្ត្រី​ការពារ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការ​ការពារ​ជាតិ​ឥណ្ឌា​បាន​បញ្ជាក់​ថា ឧត្ដមសេនីយ៍ Bipin Rawat រួមទាំង ភរិយា និង​មនុស្ស ១១ នាក់​ផ្សេង​ទៀត បាន​កាល​ពី​ស្លាប់​នៅ​ថ្ងៃពុធ នៅ​ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ ជិត​ក្រុង Coonoor ក្នុង​រដ្ឋ Tamil Nadu ។

គ្រោះថ្នាក់​នេះ​ បាន​បន្សល់​ទុក​តែ​អ្នក​នៅ ​រស់រាន​មាន​ជីវិត​តែ​ម្នាក់​គត់ ​គឺ​ប្រធាន​ក្រុម Varun Singh ដែល​រង​របួស​រលាក​ធ្ងន់ធ្ងរ ហើយ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ឥណ្ឌា មាន​ការ​ធ្លាក់​យន្តហោះ​យោធា​ប្រហែល ៤៩ នៅ ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ចន្លោះ​ឆ្នាំ ២០១៣និង ២០២១ ជា​មធ្យម​ចំនួន ៥.៤ ក្នុង​មួយ​ឆ្នាំ ដោយ​មាន​ការ​ធ្លាក់​ចំនួន ៦ ដង​ក្នុង​ឆ្នាំ​នេះ ហើយ​អ្នក​បើកបរ​យន្តហោះ ៣ នាក់​បាន​ស្លាប់ ​នៅ​ ក្នុង​ការ​ធ្លាក់​ចំនួន ៥ដងចុងក្រោយនេះ។

គួរ​បញ្ជាក់​ថា ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ការ​ធ្លាក់​យន្តហោះ​យោធា​ឥណ្ឌា​ បានកើតឡើងជាញឹកញាប់។ របាយការណ៍​ដែល​ផ្ដល់​ដោយ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ដល់​សភា​​ក្នុងឆ្នាំ ២០១៨ ពន្យល់​ថា ​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់​យន្តហោះ​យោធាគឺ កំហុស​មនុស្ស ការ​បរាជ័យ​ផ្នែក​មេកានិច គុណវិបត្តិ​នៃ​ការរចនា និង​អាកាសធាតុ​ជា​ដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖វីដេអូ ស្ត្រីនៅញូវយ៉កស្លាប់ក្នុងរថយន្ត ក្រោយធ្លាក់ចូលទន្លេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម