Breaking News! ថៃ កំពុងអ៊ុតលទ្ធផលតេស្តរក Omicron ថែមទៀត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Breaking News! ថៃ កំពុងអ៊ុតលទ្ធផលតេស្តរក Omicron ថែមទៀត

បានផុស

នៅ

ក្រសួងសុខភាពសាធារណៈថៃបានប្រកាសនៅ ថ្ងៃព្រហស្បតិ៍នេះថា បុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ដែលមកពីប្រទេសកុងហ្គោក្រោមកម្មវិធី Test & Go ទំនងជាករណីវីរុសបំប្លែងខ្លួន Omicron ទី ៤ នៅ ក្នុងប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលតេស្តរក Omicron របស់បុរសរូបនោះត្រូវរង់ចាំរយៈពេល ១ ទៅ ២ ថ្ងៃទៀត ខណៈតេស្តវិជ្ជមានកូវីដរួចហើយ ហើយគាត់ក៏បានទទួលការចាក់វ៉ាក់សាំង AstraZeneca jabs ចំនួន ២ ដូសហើយផងដែរ ។

ក្រសួងក៏បានបញ្ជាក់ផងដែរថា អ្នកបកប្រែជាស្ត្រីជនជាតិថៃ ២ នាក់ដែលបានមកដល់ប្រទេស បន្ទាប់ពីចូលរួមកិច្ចប្រជុំនៅ ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានធ្វើតេស្តវិជ្ជមានចំពោះវីរុសបំប្លែងខ្លួន Omicron ប៉ុន្តែរហូតមកដល់ពេលនេះពួកគេបានជាសះស្បើយហើយផងដែរ ។

គួរបញ្ជាក់ថា ប្រសិនបើបុរសខាងលើតេស្តវិជ្ជមាន Omicron មែនធ្វើឲ្យប្រទេសថៃ រកឃើញវីរុសបំប្លែងខ្លួនមួយនេះ​ចំនួន ៤ ករណីហើយ ដោយករណីដំបូងគេ ត្រូវបានរកឃើញលើបុរសអាមេរិកម្នាក់ ដែលធ្វើដំណើរមកពីអេស្ប៉ាញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ថៃ រកឃើញករណីវីរុសបំប្លែងខ្លួន Omicron បន្ថែមទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services