Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនបំពាក់ប្រព័ន្ធរ៉ាដា Aegis លើនាវាចម្បាំងប្រឆាំងការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង

បានផុស

នៅ

សារព័ត៌មាន Asahi បានរាយការណ៍នៅថ្ងៃចន្ទ ទី ៧ ខែធ្នូ នេះថា ជប៉ុននឹងបំពាក់ប្រព័ន្ធរ៉ាដា Aegis ដ៏មានឥទ្ធិពលលើនាវាចម្បាំងរបស់ខ្លួនដើម្បីបង្កើននូវសមត្ថភាពការពារខ្លួនប្រឆាំងនឹងមីស៊ីលផ្លោងអន្តរទ្វីបដែលបាញ់ដោយកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណ កាសែតដដែលបាននិយាយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ទំនងជានឹងអនុម័តនូវផែនការរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសមុនដំណាច់ឆ្នាំនេះ ទោះបីមិនទាន់មានសេចក្តីសម្រេចចិត្តណាមួយស្តីពីប្រភេទនាវាចម្បាំង ឬតម្លៃដែលត្រូវដាក់ដំឡើងប្រព័ន្ធនេះក៏ដោយ ។

ការបំពាក់ប្រព័ន្ធរ៉ាដា Aegis ថ្មីនេះអាចចំណាយប្រាក់ទ្វេដង និងត្រូវការពេល ៣ ឆ្នាំ ហើយត្រូវគេរំពឹងថានឹងចំណាយថវិកាប្រមាណ ២ ពាន់លានដុល្លារដើម្បីសាងសង់ ។

ទន្ទឹមនោះប្រសិនបើប្រព័ន្ធរ៉ាដា Aegis បំពាក់ជាមួយប្រព័ន្ធរ៉ាដា SPY-7 របស់ក្រុមហ៊ុន Lockheed Martin នោះវានឹងមានសមត្ថភាពក្នុងការចាប់សញ្ញាមីស៊ីលបាន ៣ ដងច្រើនជាងមុន ហើយវាក៏មានសមត្ថភាពស្ទាក់ចាប់មីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលបាញ់ដោយកូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម