Connect with us

ព័ត៌មានអន្ដរជាតិ

អូទ្រីស ប្រើធម៌ក្តៅ ពិន័យអ្នកមិនព្រមចាក់វ៉ាក់សាំងជាង ៤,០០០ ដុល្លារ (មានវីដេអូ)

បានផុស

នៅ

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សអភិរក្សរបស់ប្រទេសអូទ្រីស បានប្រកាសព័ត៌មានលម្អិតអំពីផែនការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងកូវីដជាកំហិត ដោយនិយាយថា ខ្លួននឹងអនុវត្តចំពោះមនុស្សដែលមានអាយុចាប់ពី១៤ឆ្នាំឡើងទៅ ហើយការបដិសេធ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់៣,៦០០អឺរ៉ូ (៤,០៧១ដុល្លារ) រៀងរាល់បីខែម្តង។

Austrians refusing COVID vaccine will face up to $4,000 fines | Coronavirus  pandemic News | Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហែល៦៨ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសអូទ្រីស បានទទួលវ៉ាក់សាំងយ៉ាងពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាអត្រាទាបបំផុតមួយនៅអឺរ៉ុបខាងលិច។

ជនជាតិអូទ្រីសជាច្រើនមានការសង្ស័យអំពីវ៉ាក់សាំង ដែលជាទស្សនៈមួយត្រូវបានបំផុសគំនិតដោយគណបក្សសេរីភាពស្តាំនិយម ដែលជាគណបក្សធំបំផុតទីបីនៅក្នុងសភា។

ខណៈការឆ្លងបានឈានដល់កម្រិតកំណត់ត្រាកាលពី៣សប្តាហ៍មុន រដ្ឋាភិបាលបានប្រកាសពីការបិទប្រទេសជាលើកទីបួន ដោយនិយាយថា ខ្លួននឹងធ្វើឲ្យការចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា ហើយក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលធ្វើដូច្នេះ។

Greece to mandate COVID-19 vaccine for anyone over the age of 60 : NPR

រដ្ឋមន្ត្រីក្រសួងកិច្ចការរដ្ឋធម្មនុញ្ញ Karoline Edtstadler បានប្រាប់សន្និសីទសារព័ត៌មាន ជាមួយរដ្ឋមន្ត្រីសុខាភិបាល Wolfgang Mueckstein កាលពីថ្ងៃព្រហស្បតិ៍ថា “យើង​មិន​ចង់​ដាក់​ទោស​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ទេ។ យើងចង់ឈ្នះពួកគេ ហើយបញ្ចុះបញ្ចូលពួកគេឲ្យទទួលថ្នាំបង្ការ”។

គួរបញ្ជាក់ថា អាណត្តិវ៉ាក់សាំង ដែលត្រូវតែអនុម័តដោយសភា នឹងចាប់ផ្តើមនៅថ្ងៃទី១ខែកុម្ភៈ និងអូសបន្លាយរហូតដល់ខែមករាឆ្នាំ២០២៤៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម