Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​រក​ឃើញ​អ្នក​ឆ្លង Omicron​ ២​នាក់​ទៀត​ក្នុងនោះបុគ្គលិក​ព្រលាន​យន្តហោះម្នាក់

បានផុស

នៅ

ក្រសួង​សុខាភិបាល​សិង្ហបុរី​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី Omicron ពីរ​នាក់​ទៀត​ បន្ទាប់​ពី​កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​រក​ឃើញ​៣​នាក់។

អ្នក​ឆ្លង​ម្នាក់​ជា​ករណី​​ក្នុង​សហគមន៍ និង​ម្នាក់​ទៀត​ជា​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បានចាក់​វ៉ាក់សាំង​ពេញ​ដូស និង​បាន​ចាក់​ដូស​បន្ថែម​ទៀត​ផង។

ក្រសួង​សុខាភិបាលសិង្ហបុរី​បាន​​ឲ្យ​ដឹង​ថា ស្ត្រី​សិង្ហបុរី​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​​ Changi បាន​ឆ្លង Omicron។ គាត់​ធ្វើ​ការ​នៅ​កន្លែង​​សេវា​កម្ម​ប្តូរ​ជើង​ហោះ​ហើរ​ដែល​នាង​បាន​ឆ្លង​ពី​អ្នក​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​រូប​នេះ​បាន​ធ្វើ​តេស្ត​កូវីដ-១៩​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដែល​ជា​ផ្នែក​នៃ​ការ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍​សម្រាប់​បុគ្គលិក​ជួរ​មុខ។ នៅ​ពេល​រក​ឃើញ​វិជ្ជមាន​នោះ នាង​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ​ដែល​ប្រហែល​ជា​ដំណាក់​កាល​ដំបូង។

ចំណែក​អ្នក​ឆ្លង​ម្នាក់​ទៀត​ជា​ស្ត្រី​អាយុ​៤៦​ឆ្នាំទើប​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ចូល​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ។ ស្ត្រី​រូប​នេះ​ជា​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​សិង្ហបុរី និង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ SQ325 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Singapore Airlines។

ការ​ធ្វើ​តេស្ត​មុន​ធ្វើ​ដំណើរ​​​នៅ​ប្រទេសបារាំង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ អវិជ្ជមាន។ ពេល​មក​ដល់​សិង្ហបុរី ការ​ធ្វើ​តេស្ត​ PCR នៅ​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ក៏​អវិជ្ជមាន​ដែរ។ បន្ទាប់​មក​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ទើប​រក​ឃើញ​វិជ្ជមាន។

នេះ​ជា​ករណី​រក​ឃើញ​អ្នក​ឆ្លងវីរុស Omicron  ពីរ​នាក់​បន្ថែម​ទៀត​របស់​ប្រទេស​សិង្ហបុរី បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រក​ឃើញ​៣​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម