អង់គ្លេស អាចផ្ទុះ Omicron ដល់ ១ លានករណីនៅដាច់ឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង់គ្លេស អាចផ្ទុះ Omicron ដល់ ១ លានករណីនៅដាច់ឆ្នាំនេះ

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេសលោក Sajid Javid កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ចក្រភពអង់គ្លេសអាចឃើញករណីឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១ លានករណីនៅ ចុងខែនេះ ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Javid បានប្រាប់ទូរទស្សន៍ Sky News ថា “នោះគឺជាចំនួនឆ្លងក្នុងសហគមន៍ដ៏ច្រើនទ្វេរដង ។ យើងអាចឈានដល់ករណីឆ្លងក្នុងសហគមន៍ប្រហែល ១ លានករណីនៅ ទូទាំងចក្រភពអង់គ្លេស ហើយយើងអាចមានអត្រានេះនៅ ចុងខែនេះ” ។

កាលពីថ្ងៃពុធ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានរាយការណ៍អំពីករណី Omicron ជាង ១០០ ករណីសម្រាប់ថ្ងៃទី ២ ជាប់ៗគ្នា ដោយធ្វើឲ្យចំនួនមនុស្សសរុបដែលបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសបំប្លែងខ្លួនថ្មីនៅ ក្នុងប្រទេសឡើងដល់ ៥៦៨ ករណី ។

បន្ទាប់ពីរបាយការណ៍នេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថា ការរឹតត្បិតជាច្រើនពាក់ព័ន្ធនឹងកូវីដនឹងត្រូវដាក់ឲ្យដំណើរការឡើងវិញ ចាប់ពីសប្តាហ៍ក្រោយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគយ៉ាងឆាប់រហ័សពីការគ្របដណ្តប់លើសេវាសុខភាពសាធារណៈ ។

គួរបញ្ជាក់ថា វិធានការថ្មីរួមមានការធ្វើការងារពីផ្ទះឡើងវិញចាប់ពីថ្ងៃចន្ទ អនុវត្តការពាក់ម៉ាស់ទៅ កាន់កន្លែងសាធារណៈបិទជិតភាគច្រើន និងការដាក់ឲ្យប្រើប្រាស់ជាចាំបាច់នូវលិខិតឆ្លងដែនកូវីដនៅ ក្នុងក្លឹបរាត្រី និងកន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើនជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ Omicron កំពុងអុកឡុក អង់គ្លេស ខ្លាំងរកឃើញ ៤៣៧ ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services