Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ

បានផុស

នៅ

មនុស្សជាង៣៥០នាក់បានធ្លាក់ខ្លួនឈឺខណៈម្នាក់បានស្លាប់បន្ទាប់ពីជំងឺចម្លែកមួយបានផ្ទុះឡើងក្នុងទីក្រុង Eluru នៃរដ្ឋ Andhra Pradesh។

អ្នកដែលស្លាប់កាលពីយប់ថ្ងៃអាទិត្យគឺជាបុរសអាយុ៤៥ឆ្នាំម្នាក់ដែលត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ GGH ក្នុងទីក្រុង Eluru ដោយគាត់មានអាការៈចង្អោរនិងប្រកាច់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលគេសង្ស័យគឺថា អ្នកដែលឈឺគឺបានផឹកទឹកកខ្វក់ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយទេ។

អ្នកជំងឺបានត្អូញត្អែរអំពីអាការៈឈឺក្បាល ក្អួត វិលមុខនិងប្រកាច់។

នាយករដ្ឋមន្ត្រីរដ្ឋ Andhra Pradesh លោក Jaganmohan Reddy ត្រូវបានគេរំពឹងថានឹងចុះទៅមើលតំបន់ដែលរងផលប៉ះពាល់នៅថ្ងៃចន្ទនេះដើម្បីពិនិត្យស្ថានការណ៍។

មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា មូលហេតុពិតប្រាកដនៃជំងឺនេះនឹងត្រូវបានគេដឹង ពេលណាអាជ្ញាធរសុខាភិបាលរបស់រដ្ឋចេញរបាយការណ៍ធ្វើតេស្តចុងក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ អ្នកនេសាទ៥០០នាក់កើតជំងឺចម្លែកក្រោយពេលវិលត្រឡប់មកពីសមុទ្រ

ចុចអាន៖ ចិនអះអាងថា វីរុសកូរ៉ូណាមានដើមកំណើតនៅក្នុងប្រទេសឥណ្ឌាដោយសារហេតុផលតែមួយគត់នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម