ព័ត៌មានអន្ដរជាតិ
ភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន នឹងបង្កសង្គ្រាមនុយក្លេអ៊ែរ
កងកម្លាំងរុស្ស៊ី កំពុងប្រមូលផ្តុំនៅជិតព្រំដែនប្រទេសជាមួយអ៊ុយក្រែន ដែលជាហេតុបង្កើនភាពភ័យខ្លាចនៃការផ្ទុះសង្រ្គាម។
ខណៈដែលសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវភាពចលាចលរវាងប្រទេសជាប់ព្រំដែនគ្នាទាំងពីរនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានព្រមានថា វិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ អាចកើតឡើងម្តងទៀតជាមួយនឹងសង្គ្រាមនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាច។
លោក Sergei Ryabkov បាននិយាយថា “ប្រសិនបើអ្វីៗនៅតែបន្តដូចនោះ វាអាចទៅរួចទាំងស្រុងនៃព្រឹត្តិការណ៍ដែលផ្ទុះឡើងភ្លាមៗ ហើយឃើញខ្លួនអ្នកនៅក្នុងអ្វីមួយដែលស្រដៀងគ្នា”។
រូបភាពពីផ្កាយរណបបានចាប់យកអ្វីដែលមើលទៅដូចជារថក្រោះរបស់កងទ័ព និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Buk នៅក្នុងតំបន់ Voronezh ស្របពេលក៏មានភាពតានតឹងផ្នែកកងទ័ពជើងទឹកនៅសមុទ្រខ្មៅផងដែរ។
ក្រុមហ៊ុនអវកាស Maxar Technologies ក៏បានបញ្ចេញផងដែរនូវ រូបភាពកងកម្លាំងរុស្ស៊ី ឈរជើងនៅក្នុងស្រុក Smolensk ដែលមានចម្ងាយតិចជាង ២០០ ម៉ាយល៍ពីព្រំដែនអ៊ុយក្រែន។
របាយការណ៍ចារកម្មបានលាតត្រដាងថា យ៉ាងហោចណាស់មានទាហានរុស្ស៊ី ៩០,០០០នាក់ រួមជាមួយនឹងកាំភ្លើងធំ និងរថក្រោះធុនធ្ងន់ ឥឡូវនេះត្រូវបានដាក់ពង្រាយនៅខាងភាគីរុស្ស៊ី ឬព្រំដែន។ ចំនួនទាហានអាចកើនឡើងដល់ ១៧៥,០០០ នាក់នៅដើមឆ្នាំក្រោយ។
ការបង្កើនកងទ័ពនេះ បានកើតឡើងចំពេលដែលលោក វ្ល៉ាឌីមៀរ ពូទីន ស្តីបន្ទោសអ្នកកាសែតសម្រាប់សំណួរបង្កហេតុនៅពេលពួកគេសួរថា តើគាត់មានបំណងឈ្លានពានអ៊ុយក្រែនឬក៏អត់ ប៉ុន្តែនៅក្នុងចម្លើយរបស់គាត់ មេដឹកនាំរុស្ស៊ីរូបនេះមិនបានច្រានចោលការធ្វើដូច្នេះទេ។
លោកនិយាយថា “រុស្ស៊ីកំពុងបន្តគោលនយោបាយការបរទេសដោយសន្តិវិធី ប៉ុន្តែខ្លួនមានសិទ្ធិធានាសន្តិសុខរបស់ខ្លួន”។
រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ការចល័តទ័ព និងគ្រឿងសព្វាវុធយោធានៅក្នុងព្រំដែនរបស់ខ្លួន មិនមែនជាចេតនាឈ្លានពាន ដូចលោកខាងលិចបានចោទប្រកាន់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ លោក ពូទីន ថា ជម្លោះ នៅភាគខាងកើត អ៊ុយក្រែន ហាក់ ដូច ជា អំពើ ប្រល័យ ពូជសាសន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


