Connect with us

ព័ត៌មានអន្ដរជាតិ

ទើបរកឃើញ Omicron លើកដំបូង ចិន ដាក់មនុស្សរាប់សែននាក់ធ្វើចត្តាឡីស័ក

បានផុស

នៅ

ប្រទេសចិន បានបញ្ជាក់ពីករណីដំបូងនៃមេរោគបំប្លែងខ្លួន Omicron ដែលគេអះអាងថា រីករាលដាលយ៉ាងឆាប់រហ័ស។

A resident undergoes nucleic acid tests for the Covid-19 coronavirus in Ningbo in China's eastern Zhejiang province on December 8, 2021, before the region was plunged into quarantine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែត Tianjin Daily បានឲ្យដឹងថា អាជ្ញាធរនៅទីក្រុងភាគខាងជើង Tianjin បានបញ្ជាក់ពីករណីលើបុគ្គលម្នាក់ ដែលបានចូលមកពីក្រៅប្រទេស តែមិនបានបញ្ជាក់ឈ្មោះទីតាំង។

អ្នកជំងឺដែលមិនចេញរោគសញ្ញា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ មុនការធ្វើតេស្តបន្ថែមទៀត បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងខ្លួន Omicron។ ពេលនេះ អ្នកជំងឺកំពុងត្រូវបានព្យាបាលដាច់ដោយឡែកពីគេនៅឯមន្ទីរពេទ្យ។

Staff members register information of a passing vehicle in Shangyu District of Shaoxing City, east China's Zhejiang Province, Dec. 12, 2021.

ការរកឃើញនេះកើតឡើង​ ខណៈមនុស្សរាប់សែននាក់នៅក្នុងខេត្តផលិតកម្មដ៏ធំរបស់ចិនគឺ Zhejiang ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩នាពេលថ្មីៗនេះ ដោយរដ្ឋបានផ្អាកប្រតិបត្តិការអាជីវកម្ម កាត់បន្ថយជើងហោះហើរ និងលុបចោលព្រឹត្តិការណ៍នានា។

ខេត្តនេះ បានរាយការណ៍អំពីការឆ្លងក្នុងសហគមន៍ចំនួន៧៤ករណី កាលពីថ្ងៃទី១២ខែធ្នូ ដែលធ្វើឲ្យករណីឆ្លងសរុបរបស់ខេត្តនេះ ចាប់តាំងពីការផ្ទុះឡើងថ្មីត្រូវបានគេរាយការណ៍ កើនដល់១៧៣ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក​​ឆ្លង​កូវីដ​សរុប​ជាង​៥០​លាន​នាក់​ ខណៈ​ចិន​មានអ្នក​ឆ្លង​ Omicron ទី​១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៧ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម