ព័ត៌មានអន្ដរជាតិ
តាលីបង់ កាត់ក្បាល និងព្យួរ.ក មនុស្សរាប់សិបនាក់ បង្ហាញសាកសព ជាសាធារណៈ
ឧត្តមស្នងការរងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Nada Al-Nashif បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកនៃក្រុមតាលីបង់បានសម្លាប់មនុស្សរាប់សិបនាក់តាមរយៈការកាត់ក្បាល និងព្យួរ.ក ក្នុងរយៈពេល ៤ ខែដែលពួកគេបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ។
យោងតាមលោក Al-Nashif បានឲ្យដឹងថា ពលរដ្ឋ និងអតីតសមាជិកនៃកងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថានជាង ១០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីពាក់កណ្តាលខែសីហា ដោយយ៉ាងហោចណាស់ ៧២ នាក់នៃការសម្លាប់ទាំងនោះធ្វើឡើងដោយសមាជិកនៃក្រុមនេះ ។
ទន្ទឹមនោះ យ៉ាងហោចណាស់ជនរងគ្រោះ ៥០ នាក់ទៀតនៃការសម្លាប់ក្រៅ ប្រព័ន្ធតុលាការរបស់តាលីបង់គឺជាសមាជិកនៃក្រុម ISIS-K ជាក្រុមបំបែកខ្លួននៃអង្គការភេរវករដ៏ល្បីល្បាញដែលទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកជាច្រើននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងការបំផ្ទុះដ៏សាហាវនៅ អាកាសយានដ្ឋានកាប៊ុលក្នុងខែសីហា ។
ជាចុងក្រោយលោកស្រីបញ្ជាក់ថា “នៅ ក្នុងករណីជាច្រើន សាកសពត្រូវបានបង្ហាញជាសាធារណៈ ហើយក្នុងនោះសកម្មជនអាហ្វហ្គានីស្ថាន ៨ នាក់ និងអ្នកកាសែត ២ នាក់ក៏ត្រូវបានសម្លាប់ផងដែរ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅ ថ្ងៃទី ១៥ ខែសីហា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តាលីបង់ បញ្ជាឲ្យប៉ុស្តិ៍ទូរទស្សន៍បញ្ឈប់ការចាក់ផ្សាយរឿងណាដែលមាន តួស្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore