Connect with us

ព័ត៌មានអន្ដរជាតិ

ជួប​គ្នា​តាម​វីដេអូ​​ លោក​​ ពូទីន​​ សរសើរ​​គំរូ​​ទំនាក់ទំនង​​រុស្ស៊ី-ចិន

បានផុស

នៅ

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​កោត​សរសើរ​ចំពោះ​ទំនាក់​ទំនង​ជា​គំរូ​របស់​រុស្ស៊ី​ជា​មួយ​ប្រទេស​ចិន​នៅ​ពេល​លោក​បាន​ជជែក​គ្នា​ជា​មួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​បាន​បញ្ជាក់​ថា លោក​នឹង​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទី​ក្រុង​ប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ហៅ​វីដេអូ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​នៃ​បណ្តាល​មហា​អំណាច​ G7 បាន​ពិភាក្សា​គ្នា​​អំពី​ការ​វាយ​លុក​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​លើ​​ប្រទេស​អ៊ុយក្រែន និង​ការ​បង្ក្រាប​របស់​ចិន​នៅ​ទី​ក្រុង​ហុងកុង និង​ស៊ីនជាំង។

លោក ពូទីន និយាយ​នៅ​ក្នុងការ​ផ្សាយ​តាម​ទូរទស្សន៍​អំពី​កិច្ច​សន្ទនា​​បន្ទាប់​ពី​លោក​និយាយ​​ពី​​ចូល​រួម​កីឡា​អូឡាំពិក​ថា ៖«នៅ​ខែ​កុម្ភៈ​ ទី​បំផុត យើង​នឹង​អាច​ជួប​គ្នា​ផ្ទាល់​នៅ​ទី​ក្រុង​ប៉េកាំង»។ លោក​បាន​ហៅ​លោក ស៊ី​ថា «សម្លាញ់»។

រហូត​ដល់​ពេល​នេះ​មាន​ប្រទេស​៤​គឺ សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេ កាណាដា និង​អូស្ត្រាលី បាន​ប្រកាស​ធ្វើ​ពហិការ​ការ​ទូត​ពី​កីឡាអូឡាំពិក​រដូវ​រងា​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ដែល​ប្រទេស​ចិន​ធ្វើ​ម្ចាស់​ផ្ទ។ ប្រទេស​ទាំង៤​នេះ​លើក​ហេតុ​ផល​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ចិន​លើ​ជន​ជាតិ​មូស្លីម​ភាគ​តិច Uyghurs នៅ​ទី​ក្រុង​ស៊ីនជាំង។

ទី​ក្រុង​ប៉េកាំង និង​មូស្គូ​បាន​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​ពហិការ​ការទូត ហើយ​កាល​ពី​ថ្ងៃ​ពុធ​ លោក​ ពូទីន និយាយ​ថា មេ​ដឹក​នាំទាំង​ពីរ​បាន​​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​ណា​មួយ​ដើម្បី​​ធ្វើ​នយោបាយ​កីឡា និង​ចលនា​អូឡាំពិក។

រុស្ស៊ី​​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រើ​សារធាតុ​ហាម​ឃាត​ដូពីង​នៅ​កីឡា​អូឡាំពិក​រដូវ​រងា​កាល​ពី​ឆ្នាំ​២០១៤​នៅ​ទី​ក្រុង Sochi ​និង​ត្រូវ​បាន​ហាមឃាតពី​ការ​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចាប់​ពី​ពេល​នោះ​មក។

អត្តពលិក​រុស្ស៊ី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ក្នុង​នាម​អព្យាក្រឹត​ពោល​គឺ​​មិន​កាន់​ទង់​ជាតិ ឬ​គោរព​ភ្លេង​ជាតិ​ឡើយ ប្រសិន​បើ​ពួក​គេ​បញ្ជាក់​ថា កំណត់​ត្រា​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត​ដូពីង​គ្មាន។

មន្ត្រី​រុស្ស៊ី​រាប់​ទាំង​លោក ពូទីន ផង​ត្រូវ​បាន​ហាម​ឃាត​​ពី​ការ​ចូល​រួម​ការ​ប្រកួត​អន្តរជាតិ លើក​លែង​​តែ​ត្រូវ​បាន​អញ្ជើញ​ដោយ​ប្រមុខ​រដ្ឋ​​របស់​ប្រទេស​​ម្ចាស់​ផ្ទះ​​រៀប​ចំ​ការ​ប្រកួត។ ពេល​នេះលោក​ប្រធានាធិបតី ស៊ី បាន​អញ្ជើញលោក ពូទីន រួច​ហើយ។

កាល​ពី​ថ្ងៃ​ពុធ លោក ពូទីន បាន​ប្រាប់លោក ស៊ី ថា ៖«គំរូ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​​ត្រូវ​បាន​បង្កើត​ឡើង​រវាង​ប្រទេស​យើង​»​ដែល​រាប់​បញ្ចូល​ទាំង​«ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​​ប្រែ​ក្លាយ​ជា​ព្រំ​ដែន​រួម​របស់​ពួក​​យើង​​ឲ្យ​ចូលទៅ​ក្នុង​ខ្សែ​ក្រវាត់​នៃ​សន្តិភាព​ជា​​និរន្តរ៍ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ»។

«ខ្ញុំ​គិត​ថា ទំនាក់​ទំនង​ទាំង​នេះ​ជា​គំរូ​ពិត​ប្រាកដ​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរ​រដ្ឋ​នៅ​ក្នុង​សតវត្សរ៍​ទី​២១»។ លោក​ ពូទីន បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម