Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​​អាស៊ាន​​១​ទៀត​រក​ឃើញ​អ្នក​ឆ្លង​ Omicron​ ក្លាយជា​ប្រទេស​​អាស៊ាន​ទី​៦

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី Omicron លើក​ទី​១។ ​នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី​​លោក Budi Gunadi Sadikin ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦ ខែ​ធ្នូ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​វីរុស​ថ្មី​ទី​១​នេះ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​​ល្ងាច​ថ្ងៃ​ពុធ​ជា​​បុគ្គលិក​នៅ​មន្ទីរ​ពេទ្យ Wisma Atlet ក្នុង​ទី​ក្រុង​ហ្សាការតា​ដែល​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​និយាយ​ថា រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លង​ចូល​សហគម​ទេ ប៉ុន្តែ​មាន​ករណី​ Omicron ៥​ទៀត​ដែល​សង្ស័យ ក្នុង​នោះ​ជន​ឥណ្ឌូណេស៊ី​២​នាក់​ដែល​ទើប​វិល​មក​ពី​សហរដ្ឋ​អាមេរិក និង​ជន​ជាតិ​ចិន​៣​នាក់​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។

រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងបានរាលដាលដល់ប្រទេសអាស៊ានចំនួន​៦ ហើយ ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា ហ្វីលីពីន និង​ថ្មី​បំផុត​ឥណ្ឌូណេស៊ី៕

អាន​បន្ថែម៖ ប្រទេសអាស៊ាន ៥ ហើយរួមទាំង កម្ពុជា រកឃើញ Omicron

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម