Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះទីហ្វុងវាយប្រហារហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះ

បានផុស

នៅ

ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង និងរមណីយដ្ឋានមាត់សមុទ្រ ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពល បានវាយប្រហារលើប្រជុំកោះមួយនេះ នៅថ្ងៃព្រហស្បតិ៍ទី១៦ខែធ្នូ ស្របពេលអាជ្ញាធរបានព្រមានអំពីខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង។

ទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុង Rai កំពុងនាំមកជាមួយនូវកម្លាំងខ្យល់អតិបរមា ១៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាធ្វើដំណើរឆ្ពោះទៅតំបន់កណ្តាល និងភាគខាងត្បូង។

ប៉ុន្តែទីភ្នាក់ងារបានព្រមានថា ល្បឿនខ្យល់អាចកើនឡើងដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង  មុនពេលព្យុះនេះ បង្កឲ្យមានការបាក់ដីនៅជិតកោះទេសចរណ៍ដ៏ពេញនិយម Siargao នាពេលរសៀល។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្សជាង ៤៥,០០០នាក់ បានស្វែងរកទីទួលសុវត្ថិភាព ខណៈព្យុះនេះ វាយប្រហារទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។

ជើងហោះហើរជាច្រើនត្រូវបានលុបចោល ហើយកំពង់ផែរាប់សិបត្រូវបានបិទជាបណ្ដោះអាសន្ន ចំពេលការិយាល័យអាកាសធាតុបានព្រមានថា រលកសមុទ្រកម្ពស់ច្រើនម៉ែត្រ អាចបណ្តាលឲ្យមានទឹកជំនន់គំរាមកំហែងដល់អាយុជីវិតនៅក្នុងតំបន់ឆ្នេរសមុទ្រទាប។

គួរបញ្ជាក់ថា Rai កំពុងវាយលុកប្រទេសនៅចុងរដូវព្យុះទីហ្វុង ដោយព្យុះស៊ីក្លូនភាគច្រើនបានវិវត្តនៅចន្លោះខែកក្កដា ដល់ខែតុលា។

វាត្រូវបានគេរំពឹងថា នឹងវាយលុកទូទាំងតំបន់ Visayas និងកោះ Mindanao និង Palawan មុនពេលលេចចេញនៅថ្ងៃសៅរ៍លើសមុទ្រចិនខាងត្បូង ហើយឆ្ពោះទៅប្រទេសវៀតណាម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម