Connect with us

ព័ត៌មានអន្ដរជាតិ

ដោយសារ Omicron ការកក់សណ្ឋាគារលើលោក មុនថ្ងៃបុណ្យណូអែល ត្រូវលុបចោល

បានផុស

នៅ

ក្រុមហ៊ុនស្វែងរកសណ្ឋាគារតាមអ៊ីនធឺណិត Trivago បាននិយាយកាលពីថ្ងៃអង្គារថា ការព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួន Omicron និងការរឹតត្បិតការធ្វើដំណើរថ្មីៗបាននាំឲ្យមានការកើនឡើងនៃការលុបចោលការកក់សណ្ឋាគារនៅ ទូទាំងពិភពលោក ហើយកំពុងគំរាមកំហែងដល់ការងើបឡើងវិញដ៏ផុយស្រួយនៅ ក្នុងវិស័យទេសចរណ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយថា អត្រាការលុបចោលការកក់សណ្ឋាគារបានកើនឡើងដល់ ៣៥ ភាគរយ ចាប់តាំងពីខែវិច្ឆិកា ហើយផែនការធ្វើដំណើរសម្រាប់ថ្ងៃឈប់សម្រាកបានធ្លាក់ចុះ ១០ ភាគរយ ដោយអ្នកធ្វើដំណើរភាគច្រើនកំពុងជ្រើសរើសគោលដៅ ក្នុងស្រុកជំនួសវិញ ។

ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅ អាហ្រ្វិកខាងត្បូង បាននាំឲ្យមានភាពច្របូកច្របល់នៃច្បាប់ធ្វើតេស្តថ្មី និងការបិទព្រំដែន និងបានបង្កើនការព្រួយបារម្ភមុនរដូវកាលធ្វើដំណើរដ៏សំខាន់នៃបុណ្យណូអែល ។

ទន្ទឹមនោះ ព្រឹត្តិការណ៍ជាច្រើនរាប់ចាប់ពីកីឡា និងពិព័រណ៍ពាណិជ្ជកម្ម ក៏ដូចជាសាជីវកម្មនានាត្រូវបានលុបចោល ដែលនាំឲ្យមានការយឺតយ៉ាវក្នុងការកក់សណ្ឋាគារ ។

Trivago បាននិយាយថា សកម្មភាពរួមជុំវិញការរៀបចំផែនការធ្វើដំណើរថ្ងៃឈប់សម្រាកបានថយចុះ ដោយកើនឡើងត្រឹមតែ ៤ ភាគរយប៉ុណ្ណោះ ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញ ។ បើតាមការប្រៀបធៀប ការធ្វើដំណើរថ្ងៃបុណ្យណូអែលបានកើនឡើង ៣៤.៧ ភាគរយក្នុងរយៈពេលពីមួយទៅ ពីរសប្តាហ៍ដូចគ្នាក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ប្រទេសអាស៊ាន ៦ ហើយរួមទាំង កម្ពុជា រកឃើញ Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម