Connect with us

ព័ត៌មានអន្ដរជាតិ

ឡានដឹកទំនិញបុករថយន្ត ៣ គ្រឿងនៅ ម៉ាឡេស៊ី ស្លាប់កុមារ ៨ នាក់

បានផុស

នៅ

នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០ នាក់ រួមទាំងកុមារ ៨ នាក់ បានស្លាប់ នៅ ក្នុងឧបទ្ទវហេតុដ៏រន្ធត់មួយ ស្ថិតលើផ្លូវហាយវេ រដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Norazam Khamis ប្រធាន​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ និង​ជួយ​សង្គ្រោះ​នៅ រដ្ធ Selangor បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ឧបទ្ទវហេតុ​នេះ​ កើតឡើង​នៅ​ វេលា​ម៉ោង ​១១​ និង ​៤២​ នាទី​យប់ (1542 GMT) និង​បង្ក​ដោយ​រថយន្ត​ចំនួន ៣គ្រឿង និងឡានដឹកទំនិញ​មួយ​គ្រឿង។

លោក​បាន​បន្ត​ថា​ «​គ្រោះថ្នាក់​នេះ​មាន​ជនរងគ្រោះ​ ១៧​ នាក់ ​ក្នុង​នោះ​ ១០​ នាក់ ​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​ស្លាប់​ ​ ខណៈ​ជនរងគ្រោះ ៨​ នាក់​ទៀត​ ជា​កុមារ ​ក្នុង​នោះ​មាន​ប្រុស ​៥ ​នាក់​ ស្រី ​៣ ​នាក់ ​»​។

យ៉ាងណាមិញ​ ក្រុម​សង្គ្រោះ​ត្រូវ​ប្រើ​រថយន្ត​ស្ទូច​លើកឡានដឹកទំនិញ ​ចេញពី​រថយន្ត​ដែល​ក្រឡាប់ ​ដើម្បី​យក​សពជនរងគ្រោះ​ ចេញ​ពី​ហេតុការណ៍​នោះ៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ CGTN



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម