Connect with us

ព័ត៌មានអន្ដរជាតិ

WHO ចុះបញ្ជីវ៉ាក់សាំងទី ២ របស់ឥណ្ឌា ប្រើប្រាស់ជាបន្ទាន់

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រ បានចុះបញ្ជីប្រើប្រាស់បន្ទាន់ នៃវ៉ាក់សាំង Novavax របស់​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា ដោយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​ ក្នុង​ការ​បញ្ជូន​កម្រិត​ថ្នាំ​របស់​ពួកគេ ​សម្រាប់​កម្មវិធី COVAX ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បានបញ្ជាក់ថា ក្រុមប្រឹក្សាបច្ចេកទេសសម្រាប់ការចុះបញ្ជី ការប្រើប្រាស់ក្នុងគ្រាអាសន្ន (TAG-EUL) បានកំណត់ថា Covovax ត្រូវបានវាយតម្លៃក្រោមនីតិវិធីរបស់ WHO EUL ដោយផ្អែកលើការពិនិត្យឡើងវិញ នៃទិន្នន័យស្តីពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ផែនការគ្រប់គ្រងហានិភ័យ ភាពសមស្របតាមកម្មវិធី និងការត្រួតពិនិត្យកន្លែងផលិត ដែលធ្វើឡើងដោយអគ្គនាយកគ្រប់គ្រងគ្រឿងញៀន នៃប្រទេស ឥណ្ឌា។

វេជ្ជបណ្ឌិត Mariângela Simão ជំនួយ​ការ​អគ្គនាយក WHO សម្រាប់​សិទ្ធិ​ទទួល​បាន​ឱសថ និង​ផលិតផល​សុខភាព​បាននិយាយនៅក្នុងសេចក្តី​ថ្លែងការណ៍​ថា “ការ​ចុះ​បញ្ជី​នេះ​មាន​គោលបំណង​ បង្កើន​លទ្ធភាព​ចូល​ប្រើប្រាស់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​​មាន​ចំណូល​ទាប ដែល​ក្នុង​នោះ ៤១ នៅ​តែ​មិន​អាច​ចាក់​វ៉ាក់សាំង​បាន ១០ ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ ខណៈ​ដែល ៩៨ ប្រទេស​មិន​ទាន់​ឈានដល់ ៤០ ភាគរយ” ​ ។

វេជ្ជបណ្ឌិត Mariângela Simão

គួរ​បញ្ជាក់​ដែរ​ថា​ Novavax និង Serum Institute ដែល​ជាអ្នក​ផលិត​វ៉ាក់សាំង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ បាន​រួមគ្នា សហាការ​ប្ដេជ្ញា ​ផ្ដល់​ជាង ១.១ ពាន់​លាន​ដូស​ ដល់​ COVAX ។

យ៉ាងណាមិញ វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីនដោយ Novavax ក្នុងខែមិថុនា ត្រូវ​បានបង្ហាញថា មាន​ប្រសិទ្ធភាពជាង ៩០ភាគរយ រួមទាំងប្រឆាំងនឹងភាពខុសគ្នា​នៃមេរោគ ដែលទាក់ទង​នឹងវីរុស នៅ​ក្នុងការសាកល្បងនៅដំណាក់កាលចុងក្រោយ​របស់​សហរដ្ឋអាមេរិក។

លោក Seth Berkley នាយក​ប្រតិបត្តិនៃ GAVI ដែលជាសម្ព័ន្ធវ៉ាក់សាំងបាននិយាយថា “វ៉ាក់សាំង​នេះ​អាច​ត្រូវ​បាន​ប្រើ​នៅ ក្នុងបរិបទផ្សេងៗគ្នា ហើយ​នឹង​ផ្តល់​ឲ្យ​ប្រទេស​នូវ​ជម្រើស​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ដំណើរ​ស្វែងរក ​ដើម្បីការពារប្រជាជនរបស់ពួកគេ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

ចុចអាន៖ពេទ្យ ថៃ ណែនាំ ៣ ក្បាច់ ការពារខ្លួនពីវីរុសបំប្លែង Omicron

ចុចអាន៖ក្រោយរាលដាលខ្លាំងនៅប៉ែកអឺរ៉ុប នេះជារឿង ១០ សំខាន់ខ្លាំង WHO បានបញ្ជាក់ពី Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម