Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង Semeru ផ្ទុះទៀតហើយ អាជ្ញាធរព្រមានប្រជាជនឲ្យប្រយ័ត្ន

បានផុស

នៅ

ភ្នំភ្លើង Semeru នៅលើកោះ ជ្វា របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី ១៩ខែធ្នូនេះ ដោយបានបាញ់ផេះឡើងលើកម្ពស់ ២គីឡូម៉ែត្រ ហើយជំរុញឲ្យអាជ្ញាធរព្រមានប្រជាជនឲ្យនៅឆ្ងាយពីភ្នំភ្លើងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីដើមខែនេះ ការផ្ទុះភ្នំភ្លើង Semeru បានបញ្ចេញពពកផេះ និងកម្អែ ដែលបានសម្លាប់មនុស្សចំនួន៤៦នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ខណៈរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។

មជ្ឈមណ្ឌលកាត់បន្ថយគ្រោះថ្នាក់បន្ទុះភ្នំភ្លើង និងភូមិសាស្ត្រ (PVMBG) របស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានអ្នករស់នៅក្បែរនោះ កុំឲ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ចម្ងាយ៥គីឡូម៉ែត្រនៃចំណុចផ្ទុះ ហើយត្រូវរក្សាចម្ងាយ ៥០០ ម៉ែត្រពីមាត់ទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែភ្នំភ្លើង។

PVMBG ក៏បានប្រាប់ប្រជាជនកុំឲ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ចម្ងាយ១៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃចំណុចផ្ទុះផងដែរ។

ជាមួយនឹងភ្នំភ្លើងចំនួន ១៤២ ប្រទេសឥណ្ឌូណេស៊ីមានប្រជាជនច្រើនជាងគេនៅលើពិភពលោកដែលរស់នៅក្នុងជួរភ្នំភ្លើង រួមទាំងមនុស្ស ៨.៦លាននាក់ក្នុងរង្វង់ចម្ងាយ១០គីឡូម៉ែត្រផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ Update៖ អ្នកស្លាប់ដោយសារព្យុះទីហ្វុង Rai នៅ ហ្វីលីពីន កើនដល់ ៧៥នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម