ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ពីព្យុះទីហ្វុងនៅហ្វីលីពីនកើនដល់២០៨នាក់
ប៉ូលិសជាតិបានឲ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែធ្នូនេះថា តួលេខជនរងគ្រោះបាត់បង់ជីវិតពីព្យុះទីហ្វុងដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសហ្វីលីពីនបានកើនឡើងដល់២០៨នាក់ ដែលបានក្លាយជាព្យុះសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសនេះប៉ុន្មានឆ្នាំចុងក្រោយ។
ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៣៩នាក់បានរបួស និង៥២នាក់បានកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង Rai បានវាយប្រហារភាគខាងត្បូង និងកណ្តាលនៃប្រជុំកោះហ្វីលីពីន។
មនុស្សជាង៣០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះ និងរមណីយដ្ឋានតាមមាត់សមុទ្រនៅពេលព្យុះទីហ្វុង Rai បានវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដែលបានក្លាយជាព្យុះទីហ្វុងដ៏ធ្ងន់ធ្ងរបំផុតមួយ។
កាកបាទក្រហមប្រទេសហ្វីលីពីនបានរាយការណ៍ពី”ការសម្លាប់រង្គាលទាំងស្រុង” នៅតំបន់ឆ្នេរ។
ព្យុះបានបោកបក់ផ្ទះសម្បែង ដើមឈរដួលរលំ បង្គោលភ្លើងបាក់ និងបាននាំទឹកជំនន់លិចភូមិឋានយ៉ាងធ្ងន់ធ្ងរ បើប្រៀបធៀបនឹងព្យុះទីហ្វុង Haiyan កាលពីឆ្នាំ២០១៣ដែលបានសម្លាប់មនុស្សជាង៧៣០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង