Connect with us

ព័ត៌មានអន្ដរជាតិ

៣ប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងជួបគ្រោះមហន្តរាយខុសៗគ្នា (មានវីដេអូ)

បានផុស

នៅ

ប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ ដោយបានសម្លាប់និងជម្លៀសមនុស្សជាច្រើននាក់។

នៅប្រទេស ហ្វីលីពីន តួលេខអ្នក​បាត់​បង់​ជីវិត​ពី​ព្យុះ​ទីហ្វុង​​ដ៏​អាក្រក់​បំផុត​ដែល​វាយ​ប្រហារ​ប្រទេស​ហ្វីលីពីន ​បាន​កើន​ឡើង​ដល់​២០៨​នាក់ហើយ។

ព្យុះនៅហ្វីលីពីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បាន​ឲ្យ​​ដឹង​ថា មនុស្សយ៉ាងតិច ​២៣៩​នាក់​បាន​របួស និង​៥២​នាក់​​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ព្យុះ​ទី​ហ្វុង Rai ​វាយប្រហារ​ភាគ​ខាង​ត្បូង និង​កណ្តាល​​នៃ​ប្រជុំ​កោះ​ហ្វីលីពីន។

ស្របពេលជាមួយគ្នានោះ មនុស្ស​ជាង​៣០​ម៉ឺន​នាក់​​ត្រូវ​​ជម្លៀស​ចេញ​ពី​ផ្ទះ និង​រមណីយដ្ឋាន​តាម​មាត់​សមុទ្រ​។

នៅប្រទេស ម៉ាឡេស៊ី មនុស្សជាង៣០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ទឹកជំនន់នៅម៉ាឡេស៊ី

ប្រជាជាតិត្រូពិចនៅតំបន់អាស៊ីអាគ្នេយ៍នេះ តែងតែជួបប្រទះនូវរដូវខ្យល់ព្យុះមូសុងនាចុងឆ្នាំ ដោយទឹកជំនន់បានជំរុញឲ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន។

ភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃសុក្រមក បានបណ្តាលឲ្យទឹកទន្លេហូរហៀរ លិចតំបន់ទីក្រុងជាច្រើន និងកាត់ផ្តាច់ផ្លូវសំខាន់ៗ ធ្វើឲ្យអ្នកបើកបររថយន្តរាប់ពាន់នាក់ត្រូវជាប់គាំង។

នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Semeru បានផ្ទុះកាលពីព្រឹកថ្ងៃអាទិត្យទី១៩ខែធ្នូ ដោយបានបាញ់ផេះឡើងលើកម្ពស់២គីឡូម៉ែត្រ ហើយជំរុញឲ្យអាជ្ញាធរព្រមានប្រជាជនឲ្យនៅឆ្ងាយពីភ្នំភ្លើងនេះ។

ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី

កាលពីដើមខែនេះ ការផ្ទុះភ្នំភ្លើង Semeru បានបញ្ចេញពពកផេះ និងកម្អែ ដែលបានសម្លាប់មនុស្សចំនួន៤៦នាក់ និងច្រើននាក់ទៀតបាត់ខ្លួន ខណៈរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។

មជ្ឈមណ្ឌលកាត់បន្ថយគ្រោះថ្នាក់បន្ទុះភ្នំភ្លើង និងភូមិសាស្ត្រ (PVMBG) របស់ប្រទេសឥណ្ឌូណេស៊ី បានព្រមានអ្នករស់នៅក្បែរនោះ កុំឲ្យធ្វើសកម្មភាពណាមួយក្នុងរង្វង់ចម្ងាយ៥គីឡូម៉ែត្រនៃចំណុចផ្ទុះ ហើយត្រូវរក្សាចម្ងាយ ៥០០ ម៉ែត្រពីមាត់ទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែភ្នំភ្លើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ចំនួនអ្នកស្លាប់ពីព្យុះទីហ្វុង នៅហ្វីលីពីន កើនដល់ ២០៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម