Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងបុរាណ​ចិន Xi’an ធ្វើ​តេស្ត​មនុស្ស​រាប់​លាន​នាក់​ ខណៈ​អ្នកឆ្លង​កូវីដ​កើន​ច្រើន​

បានផុស

នៅ

ទី​ក្រុង​ Xi’an របស់​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ធ្វើ​តេស្ត​មនុស្ស​រាប់​លាន​នាក់​​នៅ​ថ្ងៃ​អង្គារ៍ ទី​២១ ខែ​ធ្នូនេះ ​បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​៤០​នាក់​ដែល​បាន​ក្លាយ​​ជា​ក្តី​កង្វល់​ថ្មី​មុន​ពេល​រដូវ​កាល​ធ្វើ​ដំណើរ​មមាញឹក​មក​ដល់។

ចិន​ដែល​ជា​កន្លែង​រក​ឃើញ​កូវីដ​ដំបូង​គេមាន​ករណី​រាល​ដាល​ឆ្លង​កូវីដ​ថ្មី​តិច​តូច​ប៉ុណ្ណោះចាប់​តាំង​ពី​កណ្តាល​ឆ្នាំ​មុន ដោយ​សារ​ការ​រឹត​បន្តឹង​ព្រំ​ដែន ដាក់​បំរាម​បិទ​ខ្ទប់ និង​​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល​វែង​ដើម្បី​ទប់​ស្កាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​ក្នុង​លោក​​ឥឡូវ​នេះ​​បាន​ផ្ទះ​ឆ្លងក្នុង​ស្រុក​នៅ​តាម​ទី​ក្រុង​ជា​ច្រើន​នោះ​មាន​ទាំង​នៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​សំខាន់នៅ​ភាគ​ខាង​កើត និង​ខាង​ត្បូងប្រទេស។

អាជ្ញាធរ​ត្រៀម​ខ្លួនទុក​ជា​មុន​សម្រាប់​រដូវ​កាល​ឈប់សម្រាក​ចុង​ឆ្នាំ​​ដែល​នឹង​មាន​មនុស្ស​ធ្វើ​ដំណើរ​មមាញឹក​ និង​ពេល​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ទី​ក្រុង​ប៉េកាំង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​នា​ខែ​កុម្ភៈ​។

យោង​តាមទិន្នន័យ​ពី​គណកម្មការ​សុខាភិបាល​ខេត្ត​បង្ហាញ​ថា Xi’an ​ដែលជា​ទី​ក្រុង​បុរាណ​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​មាន​ប្រជា​ជន​១៣​លាន់ នៅ​ថ្ងៃ​អង្គារ៍​នេះ​​មាន​អ្នក​ឆ្លង​ថ្មី៤២​នាក់ ប៉ុន្តែ​បើ​គិត​​សរុប​អ្នក​​ឆ្លង​​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​មក​មាន​អ្នក​ឆ្លង​​ឡើង​ដល់​៩១​នាក់។

តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ក្រុងថា ទី​ក្រុង​នេះ​ក៏​បាន​បិទ​សាលា​រៀន និង​​កន្លែង​កន្សាន្ត​ក្នុង​អគារ​ធំៗ ហើយ​បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ជៀស​វាង​ចេញ​ក្រៅ និង​ហាម​ជួប​ជុំ​មនុស្ស​ច្រើន។

សារមន្ទីរ​​ជា​កន្លែង​តាំង​បង្ហាញ​សម្ភារៈ​កង​ទ័ព​ដ៏​ល្បី​ល្បាញ Terracotta Army ​ដែល​ជា​ផ្នូរ​ចាស់​អាយុ​កាល​២០០០​ឆ្នាំ​នៃ​អធិរាជ​ដំបូង​របស់​ចិន​ត្រូវ​បាន​ប្រកាស​តាម​អនឡាញ​ថា ខ្លួន​បាន​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​អាទិត្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម