Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ព្រមានឆ្លើយតបផ្នែកយោធាចាស់ដៃ បើ ណាតូ ហ៊ានតែគំរាម (មានវីដេអូ)

បានផុស

នៅ

ការភ័យខ្លាចអំពីសង្គ្រាមលោកលើកទី៣កាន់តែខ្លាំងឡើង នៅពេលលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានអំពីការឆ្លើយតបផ្នែកយោធាដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងអង្គការណាតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងសុន្ទរកថាទៅកាន់មេបញ្ជាការកំពូលកាលពីរសៀលថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីរូបនេះបាននិយាយថា លោកនឹងពិចារណាលើការឆ្លើយតបផ្នែកយោធា ប្រសិនបើប្រទេសរបស់លោកមានអារម្មណ៍ថា រងការគំរាមកំហែងពីណាតូ។

លោកអះអាងថា ប្រទេសលោកខាងលិច ត្រូវតែស្តីបន្ទោសចំពោះការកើនឡើងនៃភាពតានតឹង និងទាមទារឲ្យមានការធានាសន្តិសុខពីអង្គការណាតូ។

ការគំរាមនេះបានកើតឡើង បន្ទាប់ពីមានការដាក់ពង្រាយរថក្រោះ និងកាំភ្លើងធំសម្រាប់អ្វីដែលអាចបង្កើតកម្លាំងឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

លោក​បាន​និយាយ​អំពី​ការ​គាំទ្រ​របស់ទី​ក្រុង​វ៉ាស៊ីនតោន​ចំពោះទី​ក្រុង​គៀវ​ថា “​អ្វី​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ក្នុងប្រទេសអ៊ុយក្រែន ​គឺ​នៅ​មាត់​ទ្វារ​របស់​យើង។ ហើយពួកគេគួរតែយល់ថា យើងគ្មានកន្លែងណាទៀតទេដែលត្រូវដកថយ។ នៅក្រោមការការពារ ពួកគេកំពុងបំពាក់អាវុធ និងជំរុញដល់ក្រុមជ្រុលនិយមដែលមកពីប្រទេសជិតខាង រុស្ស៊ី។ ឧទាហរណ៍ដូចជាការប្រឆាំងនឹងតំបន់ Crimea។ តើ​ពួកគេ​គិត​ថា​ យើង​នឹងឈរ​មើល​ដោយ​ស្ងៀម​ឬ?”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានសំដៅជាពិសេសទៅលើលទ្ធភាពនៃប្រតិបត្តិការវាយលុកនៅអ៊ុយក្រែនទេ ហើយពីមុន អ្នកការទូតរុស្ស៊ីបានលើកឡើងថា ការឆ្លើយតបអាចប្រើវិធានការផ្សេងទៀត ដូចជាការចល័តកាំជ្រួចមីស៊ីល ក្នុងរយៈចម្ងាយដែលអាចវាយប្រហារគោលដៅអឺរ៉ុបបាន។

យ៉ាង​ណា​មិញ តាម​រយៈ​ការ​បង្កើន​ទ័ព​នៅ​ព្រំដែន​អ៊ុយក្រែន រុស្ស៊ី​បាន​បង្ហាញឲ្យគេឃើញ​យ៉ាង​ច្បាស់​ថា ការ​វាយ​ប្រហារ​គឺត្រៀមរួចរាល់ហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម