Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃបុណ្យណូអែល វៀតណាម នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុត តំបន់ខ្លះអាចកក

បានផុស

នៅ

អាកាសធាតុត្រជាក់ត្រូវបានព្យាករណ៍ថានឹងកើតមាននៅភាគខាងជើងនៃប្រទេសវៀតណាម ក្នុងអំឡុងថ្ងៃបុណ្យណូអែល ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេនៅលើតំបន់ភ្នំខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Le Thi Loan មន្ត្រីមកពីមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ខ្យល់ត្រជាក់ខ្លាំងនឹងចាប់ផ្តើមប៉ះពាល់ដល់ស្ថានភាពអាកាសធាតុនៅក្នុងខេត្តភាគខាងជើងនៅថ្ងៃទី ២៥ ខែធ្នូ ។

លោក Loan បានបន្ថែមទៀតថា អាកាសធាតុត្រជាក់ក៏នឹងបណ្តាលឲ្យមានខ្យល់បក់ខ្លាំងនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត និងតាមតំបន់សមុទ្រនៃខេត្តភាគកណ្តាល ចាប់ពីថ្ងៃទី ២៥ ខែធ្នូផងដែរ ។

ចំណែកចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែធ្នូ បណ្តាតំបន់នៅភាគខាងជើង និងខាងជើងភាគកណ្តាលប្រទេសវៀតណាមនឹងកត់ត្រាសីតុណ្ហភាពទាបជាមធ្យមពី ១០ ទៅ ១៤ អង្សាសេ ។

ទន្ទឹមនោះ ទែម៉ូម៉ែត្រវាស់សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​មក​នៅ​ចន្លោះ​ពី ៤ ទៅ ៧ អង្សាសេ​នៅ​តំបន់​ភ្នំ និង​ក្រោម​សូន្យ​អង្សារ​នៅ​លើ​ភ្នំ​ខ្ពស់ដែល​អាច​នឹង​បង្ក​ជា​ទឹក​កក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម