Connect with us

ព័ត៌មានអន្ដរជាតិ

រូប​ចម្លាក់​ដ៏​ល្បី​ល្បាញ​ក្នុងសាកល​វិទ្យាល័យ​ហុងកុង​ត្រូវបាន​ដកចេញ

បានផុស

នៅ

សម្រាប់រយៈពេលជាង២០ឆ្នាំដែលរូបចម្លាក់«សសរស្តម្ភនៃភាពអាម៉ាស់ ឬ Pillar of Shame បានឈរ​ជាការរំលឹកដល់ជនរងគ្រោះពី​ការសម្លាប់រង្គាលនៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ ដែលពេលនោះយោធាចិនបាន​បង្ក្រាប​ក្រុម​តវ៉ាដឹកនាំដោយនិស្សិតនៅទីក្រុងប៉េកាំងដោយកម្លាំង​សាហាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​នៅ​កណ្តាលសាកលវិទ្យាល័យហុងកុង (HKU) រូបចម្លាក់ធ្វើពីស្ពានទម្ងន់រាប់តោនដែលមានកម្ពស់៨ម៉ែត្រ​មានរចនាជារូបមនុស្សរមូលចូលគ្នាជាខ្សែគឺជានិម្មិតរូបនៃការចងចាំយូរអង្វែងដល់ជនរងគ្រោះដែលត្រូវបានបង្ក្រាបដោយហូរឈាមនៅសល់លើទឹកដីហុងកុង។

ប៉ុន្តែកាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃព្រហស្បតិ៍ របាំងសំណងពណ៌លឿនត្រូវបានសាងសងជុំវិញរូបសំណាក់ និងសំឡេងនៃការបំបែក និងបំផ្លាញត្រូវបានគេស្តាប់ឮនៅពេលរូបចម្លាក់ត្រូវបានគេដកចេញ។

ក្រុមប្រឹក្សាសាកលវិទ្យាល័យហុងកុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការដកចេញរូបចម្លាក់គឺផ្អែកលើដំបូន្មានផ្លូវច្បាប់ពីខាងក្រៅ និងការវាយតម្លៃពីហានិភ័យសម្រាប់ផលប្រយោជន៍​សម្រាប់​សាកលវិទ្យាល័យ»។

ក្រុមប្រឹក្សាសាកលវិទ្យាល័យបានស្នើសុំឲ្យរូបចម្លាក់នេះទៅរក្សាទុក និងថា សាកលវិទ្យាល័យគួរតែបន្តស្វែងរកដំបូន្មានផ្នែកច្បាប់លើសកម្មភាពតាមដានសមស្របណាមួយ។

រូបចម្លាក់ដែលស្ថិតនៅក្នុងអគារ Haking Wong Building របស់សាកលវិទ្យាល័យជាផ្នែកមួយនៃការងារជាស៊េរីរបស់វិចិត្រករជនជាតិដាណឺម៉ាកលោក Jens Galschiøt ដែលបានធ្វើនៅឆ្នាំ១៩៩៧ ដែលជាឆ្នាំហុងកុងត្រូវបានប្រគល់ឲ្យចិនវិញ បន្ទាប់ពីស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសជាង១៥០ឆ្នាំ។

យោងតាមការសរសេរនៅវេបសាយរបស់​លោក​ Galschiøt បានបង្ហាញថា រូបចម្លាក់បានសរសេរថា «ចាស់មិនអាចសម្លាប់ក្មេងបានរហូតទេ» និងត្រូវបានកសាងឡើងដើម្បីបម្រើដល់ការ«ព្រមាន និងរំលឹកប្រជាជននៃព្រឹត្តិការណ៍ដ៏អាម៉ាសដែលមិនគួរកើតឡើងម្តងទៀត។

សម្រាប់រយៈពេលជិត​៣ទសវត្សរ៍នេះ ទីក្រុងហុងកុងជាកន្លែងតែមួយគត់នៅលើដីគ្រប់គ្រងដោយចិនដែលការប្រុងប្រយ័ត្នប្រចាំឆ្នាំត្រូវបានគេរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ទាំងក្នុង និងក្រៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម