Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតីកូរ៉េ​ខាងត្បូងទំនង​លើក​លែង​ទោស​អតីត​ប្រធានា​ធិបតី​​ Park​ ដែល​ជាប់​ពន្ធធនាគារ​២០​ឆ្នាំ

បានផុស

នៅ

លោកប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទំនង​ជា​ផ្តល់​ការ​លើក​លែង​ទោស​ដល់​អតីត​ប្រធានាធិបតី​លោក​ស្រី Park Geun-hye ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ពី​បទ​អំពើ​ពុក​រលួយ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ទី​ភ្នាក់​ងារសារព័ត៌មាន Yonhap នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​ធ្នូ​នេះ ដោយ​យោង​តាមមន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Park បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ជាប់​ឆ្នោត​ដោយ​ប្រជា​ធិបតេយ្យ​ដំបូង​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​តុលាការ​ធម្មនុញ្ញ​បាន​រក្សា​ការ​បោះ​ឆ្នោត​របស់​​​​សភា​ដើម្បី​ចោទ​ប្រកាន់​​លោក​ស្រី​ជុំ​វិញ​​រឿង​អាស្រូវ​​មួយ​ឲ្យ​ជាប់​ពន្ធនាគារ​រួម​ទាំង​ប្រធាន​ក្រុម​ហ៊ុន​ពីរ​នាក់​ទៀត។

លោក​ស្រីត្រូវ​បាន​ទម្លាក់​ពី​តំណែង បន្ទាប់​ពី​រក​ឃើញ​កំហុស​ពី​បទ​សម​គំនិត​ជា​មួយ​អ្នក​ជំនិត​​ម្នាក់​ដើម្បី​ទទួល​បាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារពី​ក្រុម​ហ៊ុន​ធំៗ​ឲ្យ​ជួយគ្រួសារ​របស់​លោក​ស្រី និងផ្តល់​​ប្រាក់​ដល់​មូលនិធិ​មិន​រក​ប្រាក់​ចំណេញ​របស់​លោក​ស្រី។

ក្នុង​ខែ​មករា តុលាការ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង​​បាន​រក្សា​ការ​សម្រេច​ចិត្ត​ឲ្យ​ជាប់​ពន្ធធនាគារ​២០​ឆ្នាំ​សម្រាប់​លោក​ស្រី Park លើ​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ​ដែល​នាំ​ឲ្យបញ្ឈប់​តំណែង​​​លោក​ស្រី​តាម​ផ្លូវ​ច្បាប់ និង​ជា​លើក​ដំបូង​ដែល​មាន​លទ្ធភាព​លើក​លែង​ទោស។

មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាសែត Yonhap ថា ៖«ខ្ញុំ​យល់​ថា អតីត​ប្រធានាធិបតី Park ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​មនុស្ស​ដែល​នឹង​ត្រូវ​លើក​លែង​ទោស»។

សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​កំពុង​កាន់​អំណាចធ្លាប់​មាន​គំនិត​លើក​លែង​ទោស​ដល់​លោក​ស្រី​ Park ម្តង​ហើយ និង​អតីត​ប្រធានាធិបតី​ម្នាក់​ទៀត​គឺ​លោក​ Lee Myung-bak ក្នុង​នាម​ឯកភាព​ជាតិ។

លោក​ស្រី Park អាយុ​៦៩​ឆ្នាំ​​មាន​សុខភាព​មិន​ល្អ​ប្រសើរ​​​នៅ​ក្នុង​ពន្ធធនាគារ រួម​ទាំង​ការ​វះ​កាត់​ស្មា​ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម