Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ​១៩ នៅកន្លែងធ្វើ​ចត្តាឡីស័ក

បានផុស

នៅ

មនុស្ស​យ៉ាង​ហោចណាស់ ១៩នាក់ មន្ត្រីសុខាភិបាល​ថៃ អះអាងរកឃើញ​ឆ្លង​ជំងឺកូវីដ ១៩ ដោយ​ក្នុង​នោះមាន​ ៤នាក់ ជាមន្ត្រីសុខាភិបាល​ដែល​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័កក្នុង​ទីក្រុងបាងកក ខណៈ ១៥ករណី​ផ្សេង​ទៀត គឺ​ជាពលរដ្ឋ​ទើប​ត្រឡប់​មក​ពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​មជ្ឈមណ្ឌល​រដ្ឋបាលជំងឺកូវីដ ១៩ (CCSA) របស់ប្រទេសនេះ អ្នកទាំង​ ៤ដែល​ឆ្លង​កូវីដ គឺ​ជា​គិលានុបដ្ឋាយិកា និងបុគ្គលិក​ពេទ្យ វ័យ​ចន្លោះ ២៥-៤០ឆ្នាំ សុទ្ធ​សឹង​អ្នក​ធ្វើ​ការនៅ​ក​ន្លែង​ធ្វើ​ចត្តាឡីស័ករ​បស់រដ្ឋ និងមន្ទីរពេទ្យនៅបាងកក។

ស្ថាន​ភាព​ជំងឺកូវីដ ១៩ ក្នុង​ប្រទេស​ថៃនៅ​ពេល​នេះ បាន​ឈាន​ដល់​រលក​រាតត្បាត​ទី២ ពោល​ចាប់​តាំង​ពី​សប្តាហ៍​មុន ក្រោយមាន​ការ​ឆ្លង​ក្នុង​សហគមន៍​នៅ​ខេត្តភាគ​ខាងជើង​ប្រទេស ដែល​ជាប់​ព្រំដែន​ជាមួយប្រទេស​មីយ៉ាន់ម៉ា នាំ​ឲ្យ​ថៃពេល​នេះ មាន​ករណី​ឆ្លង​សរុប ៤១២៦នាក់ ស្លាប់ ៦០នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម