Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក គ្រោងចាក់វ៉ាក់សាំងដូសទី ៤ លើក្រុមមនុស្ស ២ ប្រភេទ ការពារ Omicron

បានផុស

នៅ

នៅក្នុងការគោលបំណងការពារវីរុសកូវីដបំប្លែងខ្លួនថ្មី Omicron រដ្ឋបាលក្រុងបាងកក (BMA) គ្រោងនឹងផ្តល់ការចាក់វ៉ាក់សាំងដូសទី ៤ ដល់មនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយនៅថ្ងៃចន្ទនេះថា “BMA ត្រៀមផ្តល់ការចាក់វ៉ាក់សាំងដូសទី ៤ ដល់មនុស្សនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ ដើម្បីរក្សាភាពស៊ាំរបស់ពួកគេឲ្យខ្ពស់” ។

លោកបញ្ជាក់ថា “មនុស្សនៅក្នុងក្រុមទាំងនេះគឺអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃដូចជា មហារីក ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹងកូវីដ” ។

លោកអភិបាលក្រុងបាននិយាយថា “វ៉ាក់សាំងកូវីដដែលបានចែកទៅឲ្យ BMA ដោយក្រសួងសុខាភិបាលសាធារណៈ នឹងត្រូវបែងចែកជាក្រុមផ្សេងៗគ្នា ដោយផ្អែកលើប្រវត្តិនៃការចាក់ និងហានិភ័យនៃការឆ្លងវីរុស” ។

លោក Aswin បានបន្ថែមថា “BMA នឹងជូនដំណឹងដល់ពួកគេឲ្យចាក់វ៉ាក់សាំង នៅពេលដែលពេលវេលាត្រឹមត្រូវមកដល់ ហើយប្រជាជនគួរតែបន្តតាមដានព័ត៌មានថ្មីៗពី BMA ហើយចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យទីក្រុងបាងកកមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ ពេលនេះ ថៃ បង្ហាញស្ថានភាពអ្នកជំងឺ អូមីក្រុង នៅក្នុងប្រទេសរបស់ខ្លួនហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម