Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​ហាម​ស្ត្រី​ធ្វើ​ដំណើរម្នាក់​ឯង​ផ្លូវ​ឆ្ងាយ

បានផុស

នៅ

រដ្ឋាភិបាល​តាលីបង់​បាន​ចេញ​បំរាម​​លើ​​ស្ត្រី​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ម្នាក់​ឯង​​ទាល់​តែ​មាន​បុរស​ជា​សាច់​ញាតិ​អម​ដំណើរ​ជា​មួយ​​ទើប​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ។

បំរាម​​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​បំរាម​ថ្មី​បំផុត​មួយ​ទៀត​លើ​សិទ្ធិ​សេរី​ភាព​របស់​ស្ត្រី​អាហ្វហ្គានីស្ថាន ចាប់​តាំង​ពី​ក្រុម​ឥស្លាម​ជ្រុល​និយម​​បាន​កាន់កាប់​អំណាច​កាល​ពី​ខែ​សីហា។

សាលា​អនុវិទ្យាល័យ​ភាគ​ច្រើន​នៅ​តែ​បន្ត​បិទ​ទ្វារ​សម្រាប់​ក្មេង​ស្រី​ចូល​រៀន ខណៈ​ស្ត្រី​ភាគ​ច្រើន​បំផុត​ត្រូវ​បាន​ហាម​ទៅ​ធ្វើ​ការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​និយាយ​ថា ការ​រឹត​បន្តឹង​បន្ថែម​ទៀត​​លើ​ស្ត្រីប្រៀប​ដូច​ជា​ស្ត្រី​​ជា​អ្នក​ទោស។

លោក Heather Barr សហនាយក​អង្គឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខាង​លើ​នេះ​បាន​និយាយ​ថា បទ​បញ្ជានេះ​គឺ​​បិទ​ឱកាស​សម្រាប់​ស្ត្រី​ភេទ​​ចំពោះ​ការ​​​ផ្លាស់​ទី​ដោយ​សេរី ឬ​អាច​ដើម្បី​ភៀស​ខ្លួន ប្រសិន​បើ​ពួក​គេ​ប្រឈម​នឹង​ហិង្សា​នៅ​ផ្ទះ។

សេចក្តីណែនាំ​ចុង​​ក្រោយ​បំផុត​នេះ​ដែល​ត្រូវ​បាន​ចេញ​ដោយ​​ក្រសួង​លើក​កម្ពស់​​គុណធម៌ និង​បង្ការ​បាប​កម្ម​របស់​តាលីបង់​បាន​និយាយ​ថា ការ​ធ្វើ​ដំណើរ​របស់​ស្ត្រី​ដែល​មាន​ចម្ងាយ​​ចាប់​ពី​៧២​គីឡូម៉ែត្រ​ត្រូវ​តែ​មាន​បុរស​ជា​សាច់​ញាតិ​ទៅ​ជា​មួយ។

អ្នក​ស្រី Fatima ជា​ស្ត្រី​មេផ្ទះ​ម្នាក់​នៅ​ទី​ក្រុង​កាប៊ុលបាន​និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍ពិបាក​ចិត្ត​ណាស់។ ខ្ញុំ​មិន​អាច​ចេញ​ក្រៅ​ដោយឯករាជ្យបាន​។ ប្រសិន​បើខ្ញុំ​ ឬ​​កូន​ខ្ញុំ​ឈឺ ហើយ​ប្តី​មិន​នៅ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា?

អ្នក​ស្រីបន្ថែម​ថា ៖«តាលីបង់​បាន​ដណ្តើម​យក​សុភមង្គល​ពី​ពួក​យើង…ខ្ញុំ​បាន​បាត់​បង់​ទាំង​ឯករាជ្យ​ភាព និង​សេចក្តី​សុខ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម