Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់កើនឡើងពីគ្រោះទឹកជំនន់វាយប្រហារប្រេស៊ីល

បានផុស

នៅ

ចំនួន​ជន​រង​គ្រោះ​បាត់​បង់​ជីវិត​ពី​គ្រោះ​​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ប្រេស៊ីល​បាន​កើន​ឡើង​ដល់​២០​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទម្សិល​មិញ។

អាជ្ញាធរ​ដ្ឋ Bahia បាន​ប្រកាស​ថា នេះ​ជា​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​បំផុត​នៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​រដ្ឋ​​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ Bahia ដែល​មាន​ប្រជា​ជន​ប្រមាណ​១៥​លាន​នាក់​បាន​ទទួល​រង​ការ​លិច​លង​ដោយ​ទឹក​ជំនន់​​ បន្ទាប់​ពី​គ្រោះ​រាំង​ស្ងួត​ដ៏​យូរ​រហូត​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​កំណត់​ត្រា។

ទឹក​ជំនន់​​បាន​វាយ​ប្រហារ​ដ៏​អាក្រក់​នៅ​កន្លែង​មួយ​ចំនួន​​នៅ​ចំ​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ណូអែល​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ក្រោយ​ពេល​ទំនប់​ពីរ​ត្រូវ​បាន​បើក​ទ្វារ ហើយ​ជម្លៀស​អ្នក​ស្រុក​ទៅ​ទី​ទួល​សុវត្ថិភាព។

ក្រុម​ការងារ​ជួយ​សង្គ្រោះ​បានល្បាត​ដោយ​ទូក​តូច​ៗ​ជុំ​វិញ​ទី​ក្រុង Itabuna ភាគ​ខាង​ត្បូង​រដ្ឋ Bahia ដើម្បី​យក​អ្នក​ស្រុក​ចេញ​ពី​ផ្ទះ។ អ្នក​ខ្លះ​ត្រូវ​បាន​យក​ចេញ​តាម​បង្អួច​ជាន់​ទី​២​ដោយ​សារ​ជាន់​ក្រោម និង​ជាន់​ទី​១​ត្រូវ​បាន​លិច​ទឹក។

អភិបាល​រដ្ឋ Bahia លោក Rui Costa បាន​និយាយ​ថា ទី​ក្រុង​ចំនួន​៧២​ស្ថិត​នៅ​ក្នុង​គ្រា​អាសន្ន។

លោក​ថា ៖«ជា​អកុសល យើង​​កំពុង​​ជួប​​​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ដ្ឋ Bahia»។

លោក​វរសេនីយទោ Manfredo Santana នៅ​អង្គភាព​ពន្លត់​អគ្គីភ័យ​រដ្ឋ Bahia បាន​និយាយ​ថា ក្រុម​សង្គ្រោះ​បន្ទាន់​​បាន​ជួយ​សង្គ្រោះ​មនុស្ស​២០០​នាក់​ក្នុង​ក្រុង​ជិត​ៗ​។ ទឹក​ហូរ​ខ្លាំង​ធ្វើ​ឲ្យ​ពិបាក​ចូល​ទៅ​កន្លែង​ឆ្ងាយ​ៗ»។

ទី​ភ្នាក់​ងារ​ការពារ​ស៊ីវិល​រដ្ឋ Bahia បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា មនុស្ស​២០​នាក់​បាន​ស្លាប់​នៅ​ទី​ក្រុង​១១​ផ្សេង​គ្នា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម