Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-រុស្ស៊ី ប្រាប់ពេលរៀបចំកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ និងស្ថានភាពនៅ អ៊ុយក្រែន

បានផុស

នៅ

ដោយដកស្រង់ប្រភពចេញពីសេតវិមាន ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សហរដ្ឋអាមេរិក និងរុស្ស៊ីត្រៀមរៀបចំកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ និងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា បន្ថែមពីលើនេះ កិច្ចប្រជុំរុស្ស៊ី-ណាតូ ត្រូវបានគេរំពឹងថានឹងធ្វើឡើងផងដែរនៅថ្ងៃទី១២ ខែមករា ។

គួររំឭកថា កាលពីថ្ងៃទី ១៧ ខែធ្នូ ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអាមេរិក និងអង្គការណាតូស្តីពីការធានាសន្តិសុខ ។ សេចក្តីព្រាងឯកសារនេះ រួមមានសំណើមួយដើម្បីចៀសវាងការដាក់កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ជាកន្លែងដែលពួកគេអាចគំរាមកំហែងភាគីណាមួយចំពោះកិច្ចព្រមព្រៀងនេះ សំណើសម្រាប់អង្គការណាតូដើម្បីបញ្ឈប់ការពង្រីក និងការផ្តល់កម្លាំងណាមួយផ្សេងៗទៀតទៅក្នុងទឹកដីអ៊ុយក្រែន ។

កន្លងមកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅតាមព្រំដែនជាមួយអ៊ុយក្រែន នៅក្នុងអ្វីដែលទីក្រុងគៀវអះអាងថា ជាការរៀបចំសម្រាប់ការឈ្លានពាន ខណៈរុស្ស៊ីឆ្លើយតបទៅវិញ​ថា ពួកគេ​មាន​សេរីភាព​ក្នុង​ការ​ផ្លាស់ទីកងកម្លាំង​យោធា​ទៅ​គ្រប់​ទីកន្លែង​ក្នុង​ទឹកដី​ខ្លួន ។

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងគៀវកាន់តែយ៉ាប់យ៉ឺន ចំពេលដែលស្ថានការណ៍នៅតំបន់ Donbass បន្ទាប់ពីរដ្ឋប្រហារនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ។ នៅខែមករា ឆ្នាំ ២០១៥ សភាអ៊ុយក្រែនបានអនុម័តសេចក្តីថ្លែងការណ៍មួយដែលហៅរុស្ស៊ីថាជា “ប្រទេសឈ្លានពាន” ។

ក្រោយមករុស្ស៊ី​បានបដិសេធ​ការ​ចោទ​ប្រកាន់​របស់​អ៊ុយក្រែន ហើយ​ហៅ​ថា​មិន​អាច​ទទួល​យក​បាន ។ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាភាគីនៃជម្លោះផ្ទៃក្នុងអ៊ុយក្រែនោះទេ ហើយឲ្យទីក្រុងគៀវ យកឈ្នះវិបត្តិនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនវិញទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លុយរាប់ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិសង្គ្រោះកូវីដនៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម