Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមាន​ចាត់​វិធាន​ការ​ចាស់​ដៃ​ បើ​តៃវ៉ាន់​ហ៊ាន​បង្ក​ហេតុដើម្បី​ឯករាជ្យ

បានផុស

នៅ

ប្រទេស​ចិន​នឹង​ចាត់​វិធាន​ការ​ធ្ងន់​ធ្ងរ ប្រសិន​បើ​កោះ​តៃវ៉ាន់​​មាន​ចលនា​ឆ្ពោះ​ទៅ​រក​ឯករាជ្យ។ នេះជា​ការ​ព្រមាន​​ពី​មន្ត្រី​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​នេះ និង​បន្ថែម​ថា ការ​ញុះញង់ និងជ្រែត​ជ្រៀក​ពី​ខាង​ក្រៅ​​អាច​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​ក្រោយ។

ចិន​បាន​អះ​អាង​ពី​កោះ​តៃវ៉ាន់​​ដែល​គ្រប់​គ្រង​ដោយ​ប្រជា​ធិបតេយ្យ​​ជា​ទឹក​ដី​របស់​ខ្លួន និង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​បង្កើន​សម្ពាធ​យោធា និង​ការ​ទូត​​ដើម្បី​អះអាង​ពី​អធិបតេយ្យភាព​ដែល​បង្ក​ឲ្យ​ទី​ក្រុង​តៃប៊ិកាន់​តែ​ខឹង ហើយបង្ក​ការ​ព្រួយ​បារម្ភ​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ma Xiaoguang អ្នក​​នាំ​ពាក្យ​កិច្ច​ការ​បរទេស​របស់​ចិន​ប្រចាំ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ចិន​បាន​កំពុង​មាន​ឆន្ទៈ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វែង​រក​ការ​បង្រួប​បង្រួម​ដោយ​សន្តិភាព​ជា​មួយ​តៃវ៉ាន់ ប៉ុន្តែ​អាច​ចាត់​ការ ប្រសិន​បើ​បន្ទាត់​ក្រហម​ណា​មួយ​ដើម្បី​ឯករាជ្យ​ភាព​ត្រូវ​បាន​ឆ្លង។

«ប្រសិន​បើ​កម្លាំង​បំបែកខ្លួន​នៅ​តៃវ៉ាន់ស្វែង​ឯករាជ្យ កម្លាំង​បង្ក​ហេតុ ឬសូម្បី​តែ​ឆ្លង​​បន្ទាត់​ក្រហម​ណា​មួយ យើង​នឹង​ចាត់​វិធាន​ការខ្លាំង​ក្លា»។ លោក Ma បាន​និយាយ។

តៃវ៉ាន់​ក្លាយ​ជា​កត្តា​សំខាន់​នៅ​ក្នុង​ទំនាក់​តាន​តឹង​រវាង​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​គាំទ្រ​អន្តរជាតិ​ និង​ផ្គត់​ផ្គង់​សព្វាវុធ​សំខាន់​បំផុត​របស់កោះ​មួយ​នេះ បើ​ទោះ​ជា​អវត្ត​មានទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ។

ចិនជា​ទូទៅ​បាន​ចាត់ទុក​កោះតៃវ៉ាន់​ជា​បញ្ហា​រសើប​បំផុត​​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​សហរដ្ឋ​អាមេរិក។

លោក Ma បាន​លើក​ឡើង​ថា ការ​ញុះញង់​ដោយ​កម្លាំង​គាំទ្រ​ឯករាជ្យ និង​ការការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​អាច​​កាន់​តែ​តឹង​តែង​ខ្លាំង​ជាង​មុន។

«ឆ្នាំ​ក្រោយ ស្ថាន​ភាព​ច្រក​សមុទ្រ​តៃវ៉ាន់​នឹង​កាន់​តែ​ស្មុគ​ស្មាញ និង​ធ្ងន់​ធ្ងរ»។ នេះ​ជា​សំដី​របស់​លោក Ma៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម