Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផលមួយ អូមីក្រុង អាចធ្វើឲ្យ ដែលតា បាត់ខ្លួន

បានផុស

នៅ

ការស្រាវជ្រាវដោយអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូងបានបង្ហាញថា វីរុសកូវីដបំប្លែងខ្លួន អូមីក្រុង អាចធ្វើឲ្យវីរុសប្រភេទ ដែលតា លែងមានវត្តមាន ដោយសារតែការឆ្លងមេរោគថ្មី អាចបង្កើនភាពស៊ាំទៅនឹងមេរោគចាស់។

Coronavirus Variants: Could COVID's Omicron and Delta variant prompt a more  dangerous strain? An expert decodes

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះបានគ្របដណ្តប់តែលើមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែវាបានរកឃើញថា អ្នកដែលឆ្លង អូមីក្រុង ជាពិសេសអ្នកចាក់វ៉ាក់សាំងរួច បានបង្កើតភាពស៊ាំទៅនឹងមេរោគបំប្លែងខ្លួន ដែលតា។

ការវិភាគនេះបានចុះឈ្មោះមនុស្សឆ្លង អូមីក្រុង រាប់ទាំងអ្នកបានចាក់ថ្នាំបង្ការ និងមិនបានចាក់ចំនួន៣៣នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

Quiz- Omicron vs. Delta: Battle of the Variants
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈពេលដែលអ្នកនិពន្ធបានរកឃើញថា ភាពស៊ាំប្រឆាំងអូមីក្រុង បានកើនឡើង ១៤ ដងក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការចុះឈ្មោះ ពួកគេក៏បានរកឃើញផងដែរថា មានការកើនឡើង ៤.៤ ដងនៃភាពស៊ាំប្រឆាំង ដែលតា។

អ្នកវិទ្យាសាស្ត្រក្នុងការសិក្សានេះបាននិយាយថា “ការកើនឡើងនៃភាពស៊ាំប្រឆាំងវីរុសបំប្លែងខ្លួន ដែលតា នៅក្នុងខ្លួនបុគ្គលដែលឆ្លង អូមីក្រុង អាចបណ្តាលឲ្យមានការថយចុះនៃសមត្ថភាពរបស់ ដែលតា ក្នុងការឆ្លងបុគ្គលទាំងនោះឡើងវិញ”។

Omicron COVID variant appears to spread faster than Delta, WHO says |  Euronews

លោក Alex Sigal សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពអាហ្រ្វិក ក្នុងប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយនៅលើ Twitter កាលពីថ្ងៃចន្ទថា ប្រសិនបើ អូមីក្រុង មិនសូវបង្កជំងឺដូចទៅនឹងបទពិសោធន៍ពីអាហ្វ្រិកខាងត្បូងទេនោះ នេះនឹងជួយធ្វើឲ្យ ដែលតា បាត់ខ្លួន។

យោងតាមការសិក្សាលើកមុននៅអាហ្វ្រិកខាងត្បូងបានបង្ហាញថា មានការថយចុះហានិភ័យនៃការចូលមន្ទីរពេទ្យ និងជំងឺធ្ងន់ធ្ងរចំពោះអ្នកឆ្លងអូមីក្រុង បើប្រៀបធៀបនឹងប្រភេទ ដែលតា បើទោះបីជាអ្នកនិពន្ធនិយាយថា អ្នកឆ្លងមួយចំនួនទំនងជាដោយសារតែមានភាពស៊ាំខ្ពស់ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ WHO ព្រមានថា អូមីក្រុង អាចធ្វើឲ្យប្រព័ន្ធសុខាភិបាល រងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម