Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​ទិញ​នាវា​ចម្បាំង​យក្ស​ទំនើប​​២​គ្រឿង​ពី​កូរ៉េ​ខាង​ត្បូង​តម្លៃ​មិន​ធម្មតា

បានផុស

នៅ

ប្រទេស​ហ្វីលីពីន​បាន​បញ្ជា​ទិញ​នាវា​ចម្បាំង​ខ្នាត​យក្ស​​ថ្មី​ពីរ​គ្រឿង​ពី​ក្រុម​ហ៊ុន​ Hyundai Heavy Industries របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិហ្វីលីពីន​ លោក Delfin Lorenzana បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​២៨​ខែ​ធ្នូ ​ដើម្បី​បង្កើន​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​ ខណៈ​មាន​ការ​ប្រឈម​នឹង​ប្រទេស​ចិន​ជុំ​វិញ​សមុទ្រ​ចិនខាង​ត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​ជើង​ទឹក​ហ្វីលីពីន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ សូម្បី​តែ​មាន​​នាវា​ចម្បាំង​អាមេរិក​សល់​ពី​សង្គ្រាម​លោក​លើក​ទី​២ រហូត​ដល់​​សម័យ​កាល​ប្រធានាធិបតី​ Rodrigo Duterte ដែល​បន្ត​វេន​ពី​លោក​ Benigno Aquino ​ទើប​តែ​ចាប់​ផ្តើម​បង្កើន​ទំនើប​កម្មតិច​តួច​។

កិច្ច​ព្រម​ព្រៀង​​កាល​ពី​ថ្ងៃ​អង្គារ​លើ​ទំហំ​ទឹក​ប្រាក់​៥៥៦​លាន​ដុល្លារ​អាមេរិក​ជា​មួយ​ក្រុម​ហ៊ុន​​កូរ៉េ​ខាង​ត្បូង​ដើម្បី​កសាង​នាវា​​​​យក្ស​រយៈ​ពេល​៥​ឆ្នាំ បន្ទាប់​ពី​ក្រុម​​ក៏​ទទួល​បាន​កុងត្រា​ដើម្បី​កសាង​នាវា​ចម្បាំង​ពីរ​គ្រឿង​សម្រាប់​ហ្វីលីពីន។

Corvettes និង Frigates គឺ​ជា​នាវា​ចម្បាំង​តូច​ៗ​ដែល​មាន​ល្បឿន​លឿន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ចម្បង​ក្នុង​ការការពារ​ពី​ការ​វាយ​ប្រហារ​របស់​សត្រូវ។

លោក Lorenzana ​បាន​និយាយ​ក្នុង​​សុន្ទរកថា​ពី​ការ​ចុះ​ហត្ថលេខាធិការ​នៅ​ទី​ក្រុង​ម៉ានីល​ថា ៖«គម្រោង​នេះ​នឹង​​ផ្តល់​នាវា​ចម្បាំង​យក្ស​ទំនើប​ពីរ​គ្រឿង​ដល់​ហ្វីលីពីន​ដែល​អាច​​មាន​សមត្ថភាព​ប្រឆាំង​នឹង​នាវាមុជ​ទឹក និង​បេសកកម្ម​​សង្គ្រាម​ប្រឆាំង​ដែន​អាកាស»។

លោក​បាន​បន្ត​ថា ៖«កិច្ច​ព្រម​ព្រៀង​នឹង​ធានាពី​ភាព​សាមញ្ញ និង​អន្តរប្រតិបត្តិការជា​មួយ​នឹង​សព្វាវុធ​ដែល​យើង​មាន​ស្រាប់ និង​ងាយ​ស្រួល​ក្នុង​ការ​ថែទាំ​ក៏​ដូច​ជា​ជួស​ជុល»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម