Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយសារភាពច្បាស់ៗរបស់ម្តាយចុង ធ្វើទារុណកម្មក្មេងស្រីវៀតណាម ដល់ស្លាប់

បានផុស

នៅ

រឿងរ៉ាវដែលកំពុងល្បីកក្រើកក្នុងបណ្តាញសង្គមអំពីក្មេងស្រីវៀតណាម​ ត្រូវម្តាយចុងធ្វើបាបរហូតដល់ស្លាប់ ត្រូវបានមនុស្សជាច្រើនអាណិតអាសូរយ៉ាងខ្លាំង។

កាលពីថ្ងៃអង្គារទី២៨ខែធ្នូ ប៉ូលិសសង្កាត់ Binh Thanh នៃទីក្រុង ហូជីមិញ បានចេញសេចក្តីសម្រេចកាត់ទោសជនជាប់ចោទឈ្មោះ Nguyen Vo Quynh Trang​ អាយុ២៦ឆ្នាំ ដោយឃុំខ្លួនរយៈពេល២ខែសិន ដើម្បីស៊ើបអង្កេតករណីឧក្រិដ្ឋកម្ម និងការធ្វើទារុណកម្មអ្នកដទៃ។

Trang គឺជា​ជនជាប់ចោទ​ដែល​បាន​រំលោភបំពាន និង​សម្លាប់​កុមារីអាយុ​៨​ឆ្នាំម្នាក់ កាលពី​ថ្ងៃ​ទី២២ធ្នូ។

យោងតាមចម្លើយសារភាព Trang និយាយថា​ នាងមានទំនាក់ទំនងស្នេហាជាមួយ ឪពុករបស់ក្មេងស្រី។ អ្នកទាំងបីបានរស់នៅក្នុងផ្ទះល្វែងមួយ ចាប់តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។

អស់រយៈពេលជាយូរ នាងតែងតែវាយដំក្មេងស្រី ដោយបណ្តាលឲ្យមានស្នាមជាំជាច្រើននៅលើដងខ្លួន។ ជាក់ស្តែង Trang បានប្រើរំពាត់ផ្តៅដើម្បីបង្រៀនកុមារី ហើយបន្តវាយដោយប្រើដំបងឈើ នៅពេលរំពាត់ផ្តៅបាក់។

នៅថ្ងៃទី ២២ ខែធ្នូ ក្មេងស្រីបានរៀនតាមអនឡាញ។ នៅពេលកំពុងរៀន Trang បានវាយក្មេងស្រីម្តងហើយម្តងទៀតដោយសារតែនាងធ្វើកិច្ចការផ្ទះខុស។ នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​ដដែល ក្មេងស្រីបាន​ត្អូញត្អែរ​ពី​ការ​អស់កម្លាំង ហើយ​បាន​ទៅ​បន្ទប់​សម្រាក ប៉ុន្តែនាងបាន​ក្អួត​។ ឃើញ​ដូច្នេះ Trang បាន​ទាក់ទង​ទៅបុរសជាឪពុកក្មេងស្រី ឲ្យមកផ្ទះដើម្បីមើលកូន។

ពេលបុរសជាឪពុកមកដល់ផ្ទះ គាត់បានឃើញស្ថានភាពកូនមិនស្រួល ហើយក៏បានខលហៅឡានពេទ្យ ប៉ុន្តែក្រោយមក ក្មេងស្រីក៏បានស្លាប់។

យោងតាមប៉ូលិស Binh Thanh បានឲ្យដឹងថា លទ្ធផលធ្វើកោសល្យវិច្ច័យបង្ហាញថា ក្មេងស្រីមានជំងឺរលាកសួតធ្ងន់ធ្ងរ និងមានស្នាមជាំចាស់ និងថ្មីជាច្រើនកន្លែងនៅលើដងខ្លួន។

តាម​រយៈ​ការ​ចុះ​ត្រួត​ពិនិត្យ​ដល់ផ្ទះកើតហេតុ ប៉ូលិស​ក៏​បាន​រក​ឃើញអម្បោស​ដែល​បាក់ និង​បញ្ជីការងារដែលក្មេងស្រី​ត្រូវ​ធ្វើប្រចាំថ្ងៃផងដែរ។ អ្នក​រស់នៅ​ក្បែរ​ផ្ទះ​ល្វែង​ក៏​បាន​និយាយ​ដែរ​ថា វេលា​មុន​ពេល​កើតហេតុ ពួកគេបាន​ឮ​សំឡេង​កុមារ​យំ​ដោយសារ​ត្រូវ​គេ​វាយ។

ភ្នាក់ងារប៉ូលិសបានកំណត់ថា Trang បានបង្ហាញសញ្ញានៃអំពើហិង្សាប្រឆាំងក្មេងស្រី ហើយបានចេញសេចក្តីសម្រេចចាប់ខ្លួនជាបន្ទាន់នៅថ្ងៃទី២៤ខែធ្នូ។ រហូតមកដល់ពេលនេះ នៅពេលមានភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធករណីឧក្រិដ្ឋកម្ម ភ្នាក់ងារប៉ូលិសបានចេញសេចក្តីសម្រេចដើម្បីកាត់ទោសនិង ចាប់​ខ្លួន​នាង​ទៅ​ឃុំ​ឃាំង​ដើម្បី​ស៊ើប​អង្កេត​បន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thanh Nien

ចុចអាន៖ វៀតណាម ជាប់ឈ្មោះជាកន្លែងអាក្រក់បំផុតលើលោក ដោយសារកូវីដ នៅខែធ្នូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម