Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅ ប្រេស៊ីល សម្លាប់ទាំងមនុស្ស បំផ្លាញទាំងវ៉ាក់សាំងកូវីដ

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល ដោយបានសម្លាប់មនុស្ស ២១ នាក់ និងមនុស្សជាង ៦០,០០០ នាក់ត្រូវជម្លៀសចេញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនីចំនួន ២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៣៥៨ នាក់បានរងរបួស ខណៈទីក្រុងសរុបចំនួន ១១៦ នៅរដ្ឋ Bahia ស្ថិតក្នុងភាពអាសន្ន ហើយប៉ះពាល់ដល់មនុស្សជាង ៤៧០,០០០ នាក់ ។

ទន្ទឹមនោះ អភិបាលរដ្ឋ Bahia លោក Rui Costa បាននិយាយថា ថ្នាំ និងវ៉ាក់សាំងសំខាន់ៗការពារកូវីដ ១៩ ក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងទីក្រុងមួយចំនួន ខណៈការិយាល័យសុខាភិបាលក្រុង និងឃ្លាំងថ្នាំត្រូវបានលិចទឹក ។

លោកក៏បានព្រមានផងដែរអំពីព្យុះដ៏ខ្លាំងក្លាមួយទៀតនឹងបង្កឲ្យមានគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាបំផ្លាញថ្នាំ និងវ៉ាក់សាំងបន្ថែមទៀត ចំពេលមានរោគរាតត្បាត និងជំងឺគ្រុនផ្តាសាយ ។

គួរបញ្ជាក់ថា អាជ្ញាធររ​ដ្ឋ Bahia បាន​ប្រកាសពីទឹកជំនន់នេះ​ជា​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​បំផុត​នៅ​​ក្នុង​ប្រវត្តិ​សាស្ត្រ​រដ្ឋ​​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ថ្ងៃ​ទៀតដើម្បីវាយតម្លៃ និងបន្តស្វែងរកអ្នកដែលបាត់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម