Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​នេះ លោក បៃដិន និងលោក ពូទីន ជួប​​ជជែកគ្នា​ ចំពេល​​តាន​តឹង​​នៅ​​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន នឹង​ជជែក​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០ ខែ​ធ្នូ​នេះតាម​វីដេអូ​ខល ខណៈ​ទី​ក្រុង​វ៉ាស៊ីនតោន​​​ឆ្លើយ​តប​ចំពោះ​ការបង្កើន​កម្លាំង​យោធា​របស់​រុស្ស៊ី​នៅ​ព្រំ​ដែន​អ៊ុយក្រែន​ជា​មួយ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន អ្នក​ស្រី Emily Horne និយាយ​ក្នុង​សេចក្តី​ងថ្លែង​ការណ៍​មួយ​ថា មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ​នឹង​ពិភាក្សា​លើ​ប្រធាន​បទ​ជា​ច្រើន ដូច្នេះ​កិច្ច​សន្ទនា​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ និង​ស្ថានភាព​តាន​តឹង​នៅ​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​និយាយ​ថា ការ​ហៅ​ទូរសព្ទ​​ដើម្បី​ជួប​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ​​គ្រោង​ធ្វើ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត។

អ្នក​ស្រី Horne ឲ្យ​ដឹង​ថា លោក បៃដិន បាន​ជជែក​ជា​មួយ​មេ​ដឹក​នាំ​ទូទាំង​តំបន់​អឺរ៉ុប​អំពី​ស្ថានភាព​នៅ​ព្រំ​ដែន​អ៊ុយក្រែន ខណៈ​មន្ត្រី​រដ្ឋាភិបាលលោក​ប្រធានាធិបតី​ បៃដិន បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ណាតូ សហភាព​អឺរ៉ុប និង​អង្គការ​​ដើម្បី​សន្តិសុខ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​អឺរ៉ុប។

រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​បាន​ធ្វើ​ឲ្យ​ប្រទេស​លោក​ខាង​លិចមាន​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​រាប់​ពាន់​នាក់​នៅ​ជិត​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​ការ​ដណ្តើម​កាន់​កាប់​ឧបទ្វីប Crimea របស់​អ៊ុយក្រែន និង​ការ​គាំទ្រ​របស់​ខ្លួន​នៃ​ការ​បំបែក​ខ្លួន​ដោយ​ប្រយុទ្ធ​ជា​មួយ​កម្លាំង​ទ័ព Kyiv នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ផែន​ការ​ណា​មួយ​ដើម្បី​វាយ​ប្រហារ​អ៊ុយក្រែន និង​និយាយ​ថា ខ្លួន​មាន​សិទ្ធិ​​ដាក់​កម្លាំង​ទ័ព​ទៅ​កាន់​តំបន់​ដែល​ជា​ទឹក​ដីរបស់​ខ្លួន។

ទី​ក្រុង​មូស្គី ដែល​បាន​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​និយាយ​ថាជា​ការ​ដាក់​​អាវុធ​ឡើង​របស់​លោក​ខាង​លិច​លើ​អ៊ុយក្រែន បាន​និយាយ​ថា ខ្លួន​ចង់​បាន​ការ​ធានា​ស្រប​ច្បាប់​ដែលណាតូ​នឹង​មិន​ពង្រីក​ឆ្ពោះ​ទៅ​ភាគ​ខាង​កើត និង​ថា គ្រឿង​សព្វាវុធ​វាយ​ប្រហារ​ជាក់​លាក់​នឹង​មិន​ត្រូវ​បាន​ដាក់​ពង្រាយ​ចូល​ទៅ​អ៊ុយក្រែន ឬ​ប្រទេស​ជិត​ខាង​​​ឡើយ។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក​ថា សហរដ្ឋ​អាមេរិកមិន​មាន​អារម្មណ៍​ធូរ​ស្បើយ​ទេ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។ មន្ត្រី​អាមេរិក​ផ្សេង​ទៀត​និយាយ​ថា ទោះ​ជា​មាន​របាយការណ៍​​មួយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា រុស្ស៊ី​នឹង​ដក​ទ័ព​១​ម៉ឺន​នាក់ពីព្រំ​ដែន​អ៊ុយក្រែន ក៏​ពួក​គេឃើញ​ភស្តុតាង​តិច​ប៉ុណ្ណោះ​ចំពោះ​ការ​អះ​អាង​ពី​ការ​ដកទ័ពនេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម