Connect with us

ព័ត៌មានអន្ដរជាតិ

ឧទ្ធម្ភាគចក្របារាំងធ្លាក់អំឡុងបំពេញបេសកកម្មជួយសង្គ្រោះ ស្លាប់មនុស្ស៥នាក់

បានផុស

នៅ

ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជួរភ្នំ Alps របស់ប្រទេសបារាំងដោយសម្លាប់មនុស្សចំនួន៥នាក់ក្នុងចំណោម៦នាក់ដែលជិះក្នុងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្ដហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន AérienFrançais មួយគ្រឿងនេះកំពុងបំពេញបេសកកម្មជួយសង្គ្រោះនៅពេលដែលវាធ្លាក់ជិតទីក្រុង Bonvillard ក្នុងតំបន់ Savoie។

អាជ្ញាធរបារាំងបាននិយាយថា ឧទ្ធម្ភាគចក្រ Eurocopter EC135 កំពុងដឹកក្រុមការងារជួយសង្គ្រោះដែនអាកាសនៅពេលវាធ្លាក់ពីរយៈកម្ពស់១,៨០០ម៉ែត្រ។

ឧទ្ធម្ភាគចក្រចំនួន៣គ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុជាផ្នែកមួយនៃក្រុមជួយសង្គ្រោះដែលមានសមាជិកជាង៤០នាក់។

មូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែក្រុមមន្រ្តីនិយាយថា វាអាចបណ្តាលមកពីអាកាសធាតុមិនល្អ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកឧទ្ធម្ភាគចក្រមិនបានបាត់បង់ជីវិតទេប៉ុន្តែរងរបួសធ្ងន់ធ្ងរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាហ្ស៊ែបៃហ្សង់ ច្រឡំដៃបាញ់មីស៊ីលទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី

ចុចអាន៖ រុស្ស៊ីបញ្ជូនឧទ្ធម្ភាគចក្រប្រយុទ្ធចូលរួមជាមួយកងថែរក្សាសន្តិភាពនៅតំបន់ជម្លោះ Nagorno-Karabakh (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម