Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ជំរុញសន្តិភាព​ជា​មួយ​កូរ៉េ​ខាង​ជើងដល់​ទី​បញ្ចប់

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក Moon Jae-in នៅថ្ងៃចន្ទ ទី៣ ខែមករានេះបានប្រើប្រាស់​ពេល​វេលា​ប៉ុន្មានខែចុងក្រោយនៅក្នុងការកាន់តំណែងដើម្បីជំរុញទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើង ទោះជាស្ងប់ស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាងជុំវិញការប៉ុនប៉ង​ដើម្បី​បង្កើត​សន្តិភាពសម្រាប់ប្រទេសទាំងពីរ។

លោក Moon បាននិយាយក្នុងសុន្ទរកថា​ស្វាគមន៍​ឆ្នាំថ្មីមុនពេលអាណត្តិ៥ឆ្នាំរបស់លោកបញ្ចប់នាខែឧសភាខាងមុខនេះថា ៖«រដ្ឋាភិបាលនឹងបន្តឲ្យមានលក្ខណៈសាមញ្ញសម្រាប់ទំនាក់ទំនងអន្តរកូរ៉េ និងមាគ៌ា​ឆ្ពោះ​ទៅ​សន្តិភាពរហូតដល់ទីបញ្ចប់។ ខ្ញុំសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងសម្រាប់ទំនាក់ទំនងដែលនឹងបន្តដល់រដ្ឋបាលថ្មី»។

លោក Moon និង​លោក គីម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាឆ្នាំថ្មី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបាននិយាយអ្វីឡើយពីការអំពាវនាវរបស់លោក Moon ដើម្បីឲ្យមានការប្រកាសជាផ្លូវការក្នុងការបញ្ចប់សង្គ្រាមពីឆ្នាំ១៩៥០ដល់១៩៥៣ ឬកិច្ចចចារដើម្បីរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

លោក Moon បានរៀបចំកិច្ចប្រជុំជាច្រើនជាមួយលោក គីម ក្នុងនោះមានម្តងនៅទីក្រុងព្យុះយ៉ាង កំឡុង​ពេលកិច្ចចចារនៅឆ្នាំ២០១៨ និង២០១៩ មុនពេលកិច្ចចចារជាប់គាំងចំពេលមានការខ្វែងគំនិតគ្នាជុំវិញការទាមទារអន្តរជាតិដែលកូរ៉េខាងជើងត្រូវ​បោះ​ចោល​ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយការអំពាវនាវរបស់ក្រុងព្យុងយ៉ាងដល់ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ួល​ឲ្យ​បន្ធូរបន្ថយទណ្ឌកម្ម និងបញ្ចប់គោលនយោបាយអារិភាពផ្សេងៗ។

លោក Moon បានកំពុងជំរុញឲ្យមាន«សេចក្តីថ្លែងការបញ្ចប់សង្គ្រាម»ដើម្បីជាមធ្យោបាយមួយ​ឆ្ពោះ​ទៅ​រក​ការបញ្ចប់កិច្ចចចារដែលជាប់គាំងទាំងនោះ។

ប៉ុន្តែកូរ៉េខាងជើងមិនមានការឆ្លើយតបជាសាធារណឡើយ ហើយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានគាំទ្រចំពោះគំនិតនេះ ប៉ុន្តែប្រហែលជាមិនយល់ស្របជាមួយកូរ៉េខាងត្បូងពីពេលវេលាឡើយ។

លោក Moon បានទទួលស្គាល់ថា ៖«វាជាការពិតដែល​មាន​ពេលវេលាយូរទៀតត្រូវធ្វើដំណើរទៅមុខ»។ ប៉ុន្តែលោកបានប្រកែកថា ទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើង សហគមន៍អន្តរជាតិនឹងអនុវត្តតាម។

លោកប្រធានាធិបតីជិតផុតអាណត្តិបន្ថែមថា ការផ្សព្វផ្សាយរបស់លោកទៅកាន់កូរ៉េខាងជើងត្រូវបានបើកដោយការកសាងយោធាដ៏ធំដែលអាចជួយកូរ៉េខាងត្បូងកាន់តែមានសុវត្ថិភាព។

លោកថា ៖«សន្តិភាពអាចនៅលើសន្តិសុខដ៏ខ្លាំង»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម