Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា អាមេរិក មិនមើល អ៊ុយក្រែន នឹងភ្នែកទេ បើ រុស្ស៊ី បន្តឈ្លានពាន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិករួមជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនមិនមើលអ៊ុយក្រែននឹងភ្នែកទេ ហើយនឹងឆ្លើយតបទៅរុស្ស៊ីជាដាច់ខាត ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិវត្តនេះកើតឡើង ចំពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបកំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីយោធារុស្ស៊ីបានប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក បៃដិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា មេដឹកនាំទាំងពីរបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយជាមួយនឹងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងកិច្ចប្រជុំក្រុមប្រឹក្សាណាតូ-រុស្ស៊ី ។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទតាមទូរស័ព្ទកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន, លោក បៃដិន បានសម្តែងការត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះឈ្លានពានអ៊ុយក្រែនបន្ថែមទៀត ប៉ុន្តែ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បន្ធូរបន្ថយ​ស្ថានការណ៍​តាមរយៈ​ការទូតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តាមពិតការចាប់ខ្លួនលោក សាដាម ហ៊ូសេន កាលពី ១៨ ឆ្នាំមុន ជារឿងប្រឌិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម