Connect with us

ព័ត៌មានអន្ដរជាតិ

មហា​អំណាច​ទាំង​៥​​និយាយ​ថា គ្មាន​នរណា​មួយ​ឈ្នះ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ

បានផុស

នៅ

ប្រទេស​ចិន រុស្ស៊ី​ ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក និង​បារាំង​បាន​ឯកភាព​គ្នា​ថា ការ​រាល​ដាល​អាវុធ​នុយក្លេអ៊ែរ​ និង​សង្គ្រាម​នុយក្លេអ៊ែរ​​គួរ​តែ​ត្រូវ​បាន​ជៀស​វាង។ នេះ​បើ​យោង​តាម​​សេចក្តី​ថ្លែង​ការណ៍​រួម​​របស់​មហា​អំណាចនុយក្លេអ៊ែរ​ទាំង​៥​ដែល​បាន​ចុះ​ផ្សាយ​​ដោយ​វិមាន​ក្រឹមឡាំង​កាល​ពី​ថ្ងៃ​ចន្ទ។

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា ប្រទេស​ទាំង​៥​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចាត់​ទុក​ថា វា​ជា​ទំនួល​ខុស​ត្រួវ​ចម្បង​របស់​ពួក​គេ​ដើម្បី​ជៀស​សង្គ្រាម​រវាង​រដ្ឋ​នុយក្លេអ៊ែរ និង​​​កាត់​បន្ថយ​ហានិភ័យជា​យុទ្ធសាស្ត្រ ខណៈ​កំពុង​មាន​គោល​ដៅ​ធ្វើ​ការ​ជា​មួយ​បណ្តា​ប្រទេស​ទាំង​អស់​ដើម្បី​បង្កើត​សន្តិសុខ​ប្រកប​ដោយ​បរិយាកាស​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​អង់គ្លេស​បាន​និយាយ​ថា ៖«យើង​ខ្ញុំ​សូម​បញ្ជាក់​ថា សង្គ្រាម​នុយក្លេអ៊ែរ​មិន​អាច​ឈ្នះ​បាន​ទេ និង​មិន​ត្រូវប្រយុទ្ធ​គ្នា​ឡើយ»។

«​ដោយ​សារ​ការ​ប្រើ​ប្រាស់​នុយក្លេអ៊ែរ​មាន​ផល​វិបាក​យ៉ាង​ខ្លាំង យើង​ក៏​បញ្ជាក់​ដែរ​​ថា អាវុធ​នុយក្លេអ៊ែរ​ ដរាប​ណា​ពួក​គេ​នៅ​តែ​មាន គួរ​តែ​បម្រើ​គោល​បំណង​ការពារ ទប់​ស្កាត់​ការឈ្លាន​ពាន និង​ទប់​ស្កាត់​សង្គ្រាម»។

ប្រទេស​បារាំង​ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​​ដែរ​ថា ប្រទេស​មហា​អំណាចទាំង​៥​បាន​រំលឹក​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​សម្រាប់​ការ​គ្រប់​គ្រង និង​ការ​រំលាយ​ចោល​អាវុធ​នុយក្លេអ៊ែរ។ ពួក​គេនឹង​បន្ត​វិធី​សាស្ត្រ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​គ្រប់​គ្រង​អាវុធ​នុយក្លេអ៊ែរ។

សេចក្តី​ថ្លែង​ការ​ណ៍​ពី​​ប្រទេស​អំណាច​ទាំង​៥​ហៅ​ថា ក្រុម​ P5 ​បាន​កើត​មាន​ឡើង​នៅ​ពេល​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋ​អាមេរិក និង​រុស្ស៊ីបាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុតចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក ខណៈ​​ទំនាក់​ទំនង​អាមេរិក និង​ចិន​ក៏​ឈាន​ដល់​កម្រិត​ទាប​ដែរ​នៅ​​ពេល​​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ច្រើន។

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម