Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន នៅសល់ប្រទេសមួយប៉ុណ្ណោះមិនទាន់រកឃើញ Omicron

បានផុស

នៅ

រហូតមកដល់ពេលនេះឡាវមិនទាន់ប្រកាសពីការរកឃើញករណី Omicron នៅឡើយទេ ពោលជាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) តែមួយគត់ដែលមិនទាន់រកឃើញវីរុសកូវីដបំប្លែងខ្លួនមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារជាតិឡាវសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ និយាយថា ទោះយ៉ាងណាក៏ដោយប្រទេសនេះនៅតែមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់វីរុសបំប្លែងខ្លួន Omicron ។

ទន្ទឹមនោះក្រុមការងារក៏បានជំរុញអ្នកស្រុកឲ្យមានការប្រុងប្រយ័ត្នបន្ថែមប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយនិយាយថា វីរុសបំប្លែងខ្លួន Omicron អាចលេចឡើងលើប្រជាជននៅពេលណាក៏បាន បើយើងធ្វេសប្រហែស ហើយក៏បានជំរុញឲ្យមនុស្សគ្រប់រូបត្រូវចាក់វ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ ។

បន្ថែមពីនេះ អាជ្ញាធរឡាវក៏បានបញ្ជាឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមព្រំដែនជាមួយប្រទេសជិតខាងផងដែរ បន្ទាប់ពីករណី Omicron ដំបូងត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៦ ខែធ្នូ ។

ចំណែកអនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវ លោកវេជ្ជបណ្ឌិត Sisavath Soutthanilaxay បាននិយាយថា ប្រទេសនេះបានដាក់វិធានការខ្លាំងជាងមុន ហើយអ្នកគ្រប់គ្នាដែលចូលប្រទេសឡាវត្រូវតែផ្តល់សំណាកដែលអាចធ្វើតេស្តរក Omicron ។

ស្របពេលជាមួយគ្នានេះ ក្រុមការងារបាននិយាយថា ពួកគេនឹងចាប់ផ្តើមធ្វើតេស្តដើម្បីមើលថាតើមានការប្រែប្រួលអ្វីខ្លះក្នុងចំណោមអ្នកជំងឺកូវីដនៅក្នុងប្រទេសឡាវ ដើម្បីតាមដានវីរុសបំប្លែងខ្លួន Omicron ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Time

ចុចអាន ៖ ធ្លាយរូបថតស្រាតននលគករបស់ Selena Gomez ចេញពី iCloud

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម